អ្នកជំនាញ​ដីធ្លី ប្រាប់​អ្នកទិញ-លក់ ឲ្យ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់​ដើម្បី​បញ្ចៀស​ហានិភ័យ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ស្រដៀង​គ្នា​ថា ស្របពេល​ការទិញ​លក់​អចលនទ្រព្យ កំពុងមាន​កំណើន​លើ​ទីផ្សារ​បច្ចុប្បន្ន ដោយមាន​ការទិញ​លក់ មិន​ឆ្លងកាត់​ក្រុម​អ្នកជំនាញ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យនេះ បាន​ជំរុញ​ឲ្យ​អ្នកទិញ​លក់​ដីធ្លី​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់ ដើម្បី​បញ្ចៀស​ហានិភ័យផ្សេង។

អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ឃាង ពុ​ទ្ឋី​បាន​ថ្លែង​ក្នុង​វេទិកា​ស្ដីពី​អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​សេវាកម្ម​របស់​ភ្នាក់ងារ​អចលនវត្ថុ និង​ភាព​ចាំ​បាត់​នៃ​សិទ្ធិផ្ដាច់មុខ ក្នុង​ការលក់​អចលនវត្ថុ នៅ​ស​ណ្ឋា​កាំបូឌីយ៉ាណា កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ការមិន​ប្រើប្រាស់​ភ្នាក់ងារ​អចលនវត្ថុ អាច​នឹងធ្វើ​ឲ្យ​ម្ចាស់ទ្រព្យ បាត់បង់​នូវ​អត្ថប្រយោជន៍​ជាច្រើន។  ប៉ុន្ដែ​ក្នុងនាម​អ្នកមាន​បទពិសោធន៍ លោក​បានស្នើរ​ឲ្យ​ម្ចាស់ទ្រព្យ ឬ​អ្នកទិញ​ប្រើប្រាស់​នូវ​ភ្នាក់ងារ​អចលនវត្ថុ​ណាមួយ ដែល​ស្របច្បាប់​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ខាងលើ។

ការបញ្ជ្រាប​ចំណេះដឹង អំពី​ការ​សេវាកម្ម​របស់​ភ្នាក់ងារ​អចលនវត្ថុ វេទិកា​ខាងលើ​ក៏បាន​ជជែក​គ្នា អំពី​ការទទួលបាន​នូវ​សិទ្ធិ​ផ្ដាច់​ក្នុង​ការលក់​អចលនវត្ថុ​ផងដែរ ។ លោក ឃាង ពុ​ទ្ធី​បាន​ពន្យល់ថា ប្រសិនបើ​យើង​មិន​ទទួលបាន​សិទ្ធ​លក់​ផ្ដាច់មុខ ទីភ្នាក់ងារ​អចលនទ្រព្យ នឹង​ចំណាយពេល​ឥតប្រយោជន៍ និង​មាន​ភាពស្ទាក់ស្ទើរ ក្នុងការ​ផ្សព្វផ្សាយ​អចលនទ្រព្យ ដែល​ធ្វើ​ឲ្យ​ការលក់​ចេញ​មាន​ភាពយឺតយ៉ាវ។ តែ​ប្រសិនបើ​ក្រុមហ៊ុន​មួយ​ទទួលបាន​សិទ្ធិផ្ដាច់មុខ ពួកគាត់​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុងការ​ជំរុញ​ការលក់​ឲ្យ​បាន​លឿន ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន ។

ជាមួយគ្នា​នោះ លោក​ឧកញ៉ា ចេង ខេង​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​គាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​វេទិការ​ខាងលើ ជាមួយនឹង​ប្រធានបទ​ថ្មី ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ភ្នាក់ងារ​អចលនវត្ថុ និង​ម្ចាស់ទ្រព្យ​រួមទាំង​ទិញ​ទាំងអស់ ដើម្បី​កាត់បន្ថយ​នូវ​ហា​នី​ភ័យផ្សេងៗ នៅក្នុង​វិស័យ​ដ៏​មាន​សក្ដានុពល​មួយ​នេះ។

លោកស្រី​តាំង ហួរ​អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា សកម្មភាព​ទិញ​លក់​អចលនទ្រព្យ ដោយ​មិន​ប្រើប្រាស់​អ្នកជំនាញ ពិត​ជាមាន​ហានិភ័យ​ដល់​អតិថិជន ដោយសារ​បែបបទ​និតិ​វិធី​នៃ​ការទិញ លក់ ក៏​ដូច​ប្លង់​កម្ម​សិ​ទ្ឋ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ច្រើន​ប្រភេទ ដោយសារ​កម្ពុជា​ឆ្លងកាត់​នូវ​របប​ច្រើន ហេតុនេះ​ការយល់ដឹង​ពី​បែបបទ​និតិ​វិធី និង​ទម្រង់​នៃ​ប័ណ្ណ​សម្គាល់​កម្ម​សិ​ទ្ឋ​អចលនទ្រព្យ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្តល់នូវ​សុវត្ថិភាព និង​បញ្ចៀស​បញ្ហា​ដែល​អាច​កើតឡើង​គ្រប់ពេលវេលា។

លោកស្រី​បន្តថា “ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នកទិញ​លក់​អចលនទ្រព្យ​នានា គួរ​ងាក​មកប្រើប្រាស់​ក្រុមហ៊ុន​អចល​ទ្រព្យ ស្របច្បាប់​ព្រោះ​ពួកគេ​មានបទពិសោធន៍ និង​ជំនាញ​លើ​ការងារ​នេះ

Source From : Phnom Penh Post

 

Latest News

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS