តម្រូវ​ការ​អគារ​ការិយាល័យ ​នៅ​តែ​រក្សា​កំណើន​ នៅ​ឆមាស​ទី១​នេះ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ការិយាល័យ​ធ្វើ​ការ​មួយ​កន្លែង។ រូបថត សហការី

ការ​មក​ដល់​នូវ​ក្រុមហ៊ុន​ថ្មីៗ និង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ប្រើប្រាស់​ការិយាល័យ​ពី​ការ​ជួល​ផ្ទះល្វែង ឬ ​វិឡា មក​កាន់​អគារ​ការិយាល័យ​រួម បាន​ធ្វើ​ឲ្យ​តម្រូវការ​អគារ​ការិយាល័យ​បាន​បន្ត​កើន​ឡើង​នៅ​ដំណាច់​ឆមាស​ទី១​ឆ្នាំ​នេះ ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន ​ប៊ុណ្ណា​ រៀល​ធី​គ្រុប ដែល​បាន​បញ្ចប់​នៅ​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹងថា តម្រូវការ​ការិយាល័យ​ធ្វើ​ការបន្ត​កើន​ឡើង ចន្លោះ​ពី​ ៥​ ទៅ ​១០​ ភាគរយ ធៀប​រយៈពេល​ ដូច​គ្នា​ កាលពី​ឆ្នាំមុន ដោយ​សារ​ការ​មក​ដល់​នូវ​ក្រុមហ៊ុន​ថ្មីៗ​កាន់​តែច្រើន ហើយ​បើ​គិត​រហូត​ដល់​ដំណាច់​ឆមាស​ទី ​១ ​ឆ្នាំនេះ ទំហំ​អគារ​ការិយាល័យ​កម្រិត​ A កើន​ឡើង​ជាង ៣៤ ​ម៉ឺន​ម៉ែត្រ​ការ៉េ ការិយាល័យ​ប្រភេទ​ B កើនឡើង​ជាង​ ៣០ ​ម៉ឺន​ម៉ែត្រ​ការ៉េ និង​ទំហំ​ការិយាល័យ​កម្រិត​ C មាន​ទំហំ​កើន​ឡើង​ដល់​ជាង ២០ ​ម៉ឺន​ម៉ែត្រការ៉េ​។ សរុប​ទាំង ៣ ​ផ្នែក​នេះ​ទំហំ​អគារ​ការិយាល័យ​សរុប​បាន​កើន​ឡើង​ជាង​៨៤​ម៉ឺន​ម៉ែត្រ​ការ៉េ។

ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ផងដែរ​ថា តម្លៃ​ការិយាល័យ​កម្រិត ​A មាន​តម្លៃ​ចន្លោះ​ពី ៣០ ​ទៅ ​៤០ ​ដុល្លារ ការិយាល័យ​កម្រិត ​B មាន​តម្លៃ​ចាប់ពី​ ១២​ ទៅ​ ៣០ ​ដុល្លារ និង​ការិយាល័យ​ C មាន​តម្លៃ​ចាប់ពី​ ៨​ ទៅ​ ១២ ​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

លោក ប៉ែន សុខ​គា នាយក​ផ្នែក​វាយ​តម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គា​រថា ទីផ្សារ​ការិយាល័យ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ដោយ​សារ​ការ​ផ្គត់ផ្គង់​មិន​ទាន់​លើស​​តម្រូវការ​នោះទេ ហើយ​ការ​ចូល​មក​ដល់​នៃ​ក្រុមហ៊ុន​ថ្មីៗ​បានធ្វើ​ឲ្យ​តម្រូវ​ការ​ជួល​ការិយាល័យ​មានការ​កើនឡើង។ វិស័យ​នេះ​នៅ​តែ​បង្ហាញ​សញ្ញា​រឹងមាំ និង​ជា​ឱកាសល្អ​សម្រាប់​ការ​វិនិយោគ។

ការ​វិនិយោគ​អគារ​ការិយាល័យ​ជាការ​វិនិយោគ​មួយ​ល្អ ព្រោះ​អគារ​ការិយាល័យ​មាន​តម្រូវការ​ច្រើន ហើយ​ការវិនិយោគ​លើ​អគារ​បែប​នេះ មិនសូវ​ចំណាយ​ប្រាក់​ច្រើន​លើ​ការ​រចនា​អគារ​នោះ​ទេ។

អ្នក​នាង អាន សុធីតា នាយិកា​ក្រុម​ហ៊ុន CBRE Cambodia បាន​ថ្លែង​ថា តម្រូវ​ការ​ការិយាល័យ​បាន​បន្ត​មាន​កំណើន​ល្អប្រសើរ​នៅក្នុង​ឆ្នាំ​នេះ ដោយ​សារ​ការ​ចូល​មក​ដល់​នៃ​ក្រុមហ៊ុន​ថ្មីៗ​កាន់​តែ​ច្រើន​ពី​បណ្តា​ប្រទេស​នានា ដែល​ធ្វើ​ឲ្យ​ទំហំ​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវ​ការ​ជាក់ស្តែង​មិនមាន​បញ្ហា​អ្វី​​នោះ​ទេ ព្រោះ​វិស័យនេះ​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ច្រើន​នៅ​ឡើយ។

អ្នក​នាង​បន្តថា​ ៖ «​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ មិន​លើស​តម្រូវ​ការ​នៅ​ឡើយ​ទេ ដោយសារ​កំណើន​នៃ​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត ប៉ុន្តែ​តម្រូវការ​មាន​ការ​កើន​ឡើង​ខ្ពស់​»​។

អតីត​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន VITRUST Property លោក ហុន ម៉េង​ហៀង បាន​ថ្លែងថា ការ​វិនិយោគ​លើ​អគារ​ការិយាល័យ ជា​ការ​វិនិយោគ​ល្អ ព្រោះ​ការ​វិនិយោគ​ផ្នែក​នេះ​មិន​សូវ​ចំណាយ​ទុន​ច្រើន និង​លំបាក​ក្នុង​ការ​រចនា​ច្រើន​នោះ​ទេ ធៀប​នឹង​អគារ​ខុន​ដូ និង​អាផាតមិន​នានា ព្រោះ​អគារ​ការិយាល័យ​មិន​ទាន់​ទាម​ទារ​ការ​រចនា​ច្រើន ដែល​ធ្វើ​ឲ្យ​ចំណាយ​ប្រាក់​ច្រើន​នោះ​ទេ​៕

ce From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS