ទីផ្សារ​អាផាតមិន ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
សំណង់​ខ្ពស់ៗ​នៅ​ទីក្រុង​ភ្នំពេញ ភាគ​ច្រើន​នឹង​ក្លាយ​ជា​អាផាតមិន និង​ខុនដូ។ ហុង មិនា

ស្រប​ពេល​ចំនួន​ខុនដូ​ផ្គត់ផ្គង់​ចូល​ទីផ្សារ​កាន់​តែ​ច្រើន​អ្នក​វិនិយោគ​អាផាតមិន​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ថ្មី​មួយ​ទៀត គឺ​ទីផ្សារ​នេះ​កាន់​តែមាន​ដៃគូ​ប្រកួត​ប្រជែង​ច្រើនជាង​មុន​។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA ដែល​បាន​វិនិយោគ​អាផាតមិន​ចំនួន ១​អគារ នៅ​តំបន់​បឹង​ត្របែក​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ទីផ្សារ​អាផាតមិន​ស្ថិត​ក្នុង​សភាព​ទ្រឹង ដោយ​សារ​ការ​ប្រកួត​ប្រជែង​កើន​ឡើង ព្រោះ​ការ​ផ្គត់ផ្គង់​កាន់​តែ​ច្រើន​នៅ​ក្នុង​ទីផ្សារ បើ​ទោះ​ជា​តម្រូវ​ការ​ជួល​ក៏​មាន​កំណើន​ក្តី ប៉ុន្តែ​និន្នាការ​ទីផ្សារ​បាន​ផ្លាស់​ប្តូរ ដោយ​សារ​ខុនដូ​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម​បាន​ផ្តល់​ការ​បង់​រំលស់​ត្រឹម​មួយ​ខែ​ពី ​៤០០ ទៅ ៥០០ ​ដុល្លារ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ជួល​អាផាតមិន ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​គ្នា​នេះ​សម្រេច​ចិត្ត​ទិញ​ខុនដូ​បង់​រំលស់​ជំនួស​វិញ​។

លោក​បន្ត​ថា​ ៖ «​ទោះ​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្តី ប៉ុន្តែ​តម្លៃ​ជួល​អាផាតមិន​មិន​ធ្លាក់​ចុះ​នៅ​ឡើយ​ទេ ដោយ​សារ​អ្នក​ជួល​អាផាតមិន​មាន​ជម្រើស​កាន់​តែ​ច្រើន ដើម្បី​ជ្រើសរើស​ទីតាំង​នៅ​ជិត​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​»​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ទីផ្សារ​អាផាតមិន​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ដោយ​សារ​ចំនួន​យូនីត​ថ្មីៗ​ដាក់​ចូល​ទីផ្សារ​កើន​ឡើង​ខ្ពស់ ស្រប​ពេល​ចំនួន​ខុនដូ​បញ្ចប់​ការ​សាងសង់ ក៏​បាន​កើន​ឡើង​ព្រម​គ្នា​ផង​ដែរ​។

លោក​បន្ត​ថា តាម​ការ​ព្យាករ​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​មាន​អាផាតមិន​ចន្លោះ​ពី ​៧ ០០០ ទៅ ​៨ ០០០​ យូនីត នឹង​ផ្គត់ផ្គង់​ចូល​ទីផ្សារ ដែល​ចំនួន​នេះ​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​ចំនួន​ខុន​ដូ​ផង​ដែរ។

លោក​បន្ត​ថា​ ៖ «​ខ្ញុំ​គិត​ថា ទីផ្សារ​អាផាតមិន​មិន​ទាន់​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុខ តម្លៃ​អាផាតមិន​នឹង​ធ្លាក់​ចុះ ព្រោះ​ចរន្ត​នៃ​ការ​ប្រកួត​ប្រជែង​កាន់​តែ​លំបាក​»​។

ទោះ​ជា​យ៉ាង​ណា អ្នក​នាង អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia មាន​សុទិដ្ឋិ​និយម​ច្រើន​ជាង​នេះ ដោយ​បាន​ថ្លែង​ថា អត្រា​ជួល​អាផាតមិន​ឆ្នាំ​នេះ​មាន​កំណើន​ល្អ​ប្រសើរ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន បើ​ទោះ​បីជា​ការ​ប្រកួត​ប្រជែង និង​ការ​ផ្គត់ផ្គង់​កើន​ឡើង​ក្តី ក៏​ទីផ្សារ​នេះ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​នា​ពេល​អនាគត​។

អ្នក​នាង​បន្ត​ថា​ ៖ «​អ្នក​ជួល​អាផាតមិន​ភាគច្រើន​ជា​ជន​បរទេស ប៉ុន្តែ​តម្លៃ​នៃ​ការ​ជួល​ហាក់​ផ្លាស់​ប្តួរ​ទាប​ជាង​មុន ដោយ​អថិតិជន​ផ្តោត​លើ​តម្លៃ​ចន្លោះ​ពី ៥០០​ ទៅ​ ២ ០០០​ ដុល្លារ​ក្នុង​មួយ​ខែ​ភាគ​ច្រើន​»៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS