ការ​ផ្តល់​ឥណទាន​លំនៅឋាន​របស់ ​អេស៊ីលីដា ស្ថិត​ក្នុង​សភាព​ទ្រឹង

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
ការដ្ឋាន​សាងសង់​លំនៅឋាន​មួយ​កន្លែង​ក្នុង​ចំនួន​ច្រើន​ស្ថិត​នៅ​ជាយក្រុង​ភ្នំពេញ​។ មឿន ញាណ

ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​លំនៅឋាន​បាន​ស្ថិត​ក្នុង​សភាព​ទ្រឹង​ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៧ ​នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​បាន​បង្ហាញ​ការ​យល់​ឃើញ​ផ្ទុយ​ពី​នេះ​។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា ភីអឹលស៊ី លោក អ៊ិន ចាន់នី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​អង្គារ​កន្លង​មក​ថា​ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​នេះ​ធនាគារ​ អេស៊ីលីដា ​បាន​ផ្តល់​ឥណទាន​ទំហំ​ទឹកប្រាក់​ ១៧៧ ​លាន​ដុល្លារ ខណៈ​ដំណាច់​ឆ្នាំ​មុន​មាន​ទំហំ​ទឹកប្រាក់ ១៨៨ ​លាន​ដុល្លារ ប៉ុន្តែ​ប្រសិន​ជា​យើង​គិត​រហូត​ដល់​ដំណាច់ឆ្នាំ​ទំហំ​ឥណទាន​ឆ្នាំ​នេះ​អាច​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន​។

លោក​បន្ត​ថា​ ការ​ផ្តល់​ឥណទាន និង​លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​ឥណទាន​របស់​ អេស៊ីលីដា ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​។

លោក​បន្ត​ថា៖ «​ប្រសិន​ជា​ប្រជាពលរដ្ឋ​រកស៊ី​មិន​បាន​ពួកគេ​មិន​អាច​ទិញ​ផ្ទះ​នោះ​ទេ នេះ​ជា​ហេតុផល​នៃ​ការ​ផ្តល់​ឥណទាន​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​»​។

លោក​បន្ត​ថា៖ «​យើង​មិន​មាន​ការ​រឹតបន្តឹង​ក្នុង​ការ​ផ្តល់​ឥណទាន​ទេ ប៉ុន្តែ​ការ​ផ្តល់​ឥណទាន​លើ​លំនៅឋាន​មិនមែន​ជា​អ្វី​ដែល​ធនាគារ​ផ្តោត​ជា​សំខាន់​នោះ​ទេ​»​។

អេស៊ីលីដា ​ផ្តល់​ឥណទាន​ដល់​អតិថិជន​រយៈពេល​ ១០ ​ឆ្នាំ​ក្នុង​ទំហំ​អត្រា​ការប្រាក់ ១២ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ និង​ផ្តល់​ឥណទាន​រហូត​ដល់​ ៧០ ​ភាគរយ​នៃ​តម្លៃ​លំនៅឋាន​ដែល​អតិថិជន​របស់​ខ្លួន​បាន​ខ្ចី​។

លោក​ឧកញ៉ា ហួត អៀងតុង អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​បាន​ថ្លែង​ថា​ការ​ផ្តល់​ឥណទាន​លំនៅឋាន​នៅ​ឆ្នាំ​នេះ​មាន​កំណើន​ល្អ​ប្រសើរ​ដោយ​សម្រេច​បាន​អត្រា​កំណើន​ប្រមាណ​ ១០ ​ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក​បន្ត​ថា​ការ​ផ្តល់​ឥណទាន​របស់​ហត្ថា​កសិករ មាន​រយៈពេល​ពី​ ៥ ទៅ​ ៧ ​ឆ្នាំ និង​មាន​ទំហំ​ទឹកប្រាក់​ធំ​បំផុត​ ៥ ​ម៉ឺន​ដុល្លារ និង​មាន​អត្រា​ការប្រាក់​ពី​ ១ ទៅ​ ១,៥ ​ភាគរយ​ក្នុង​មួយ​ខែ​គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ និង​ទំហំ​ប្រាក់​កម្ចី​របស់​អតិថិជន​។

ទោះ​ជា​យ៉ាង​ណា​លោក​មិន​ផ្តល់​ព័ត៌មាន​ពី​ទំហំ​ទឹកប្រាក់​ផ្តល់​កម្ចី​ជាក់លាក់​នោះ​ទេ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែង​ថា​ធនាគារ​ពិតជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ព្រោះ​អ្នក​ទិញ​លំនៅឋាន​ភាគច្រើន​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ ពួកគេ​មិន​យក​លុយ​សុទ្ឋ​ទៅ​ទិញ​ទេ ព្រោះ​ពួកគេ​ទុក​លុយ​ប្រើប្រាស់​លើ​ផ្នែក​ផ្សេង​ទៀត​។

លោក​បន្ត​ថា៖ «​ឥណទាន​ធនាគារ​អេស៊ីលីដា​មិន​កើន​ដោយសារ​ធនាគារ​នេះ​បាន​យក​ប្រាក់​ពី​អ្នក​ផ្ញើ​ទៅ​ឲ្យ​អ្នក​ដទៃ​ខ្ចី​ដែល​ធ្វើឲ្យ​អត្រា​ការប្រាក់​ខ្ពស់​ផ្ទុយ​ទៅ​វិញ​ធនាគារ​ចិន តៃវ៉ាន់ និង​ធនាគារ​វៀតណាម​បាន​ផ្តល់​ឥណទាន​លើ​វិស័យ​នេះ​ច្រើន​»​។

ប្រធាន​ស្តីទី​សមាគម​ធនាគារ​កម្ពុជា​លោក ឆារស៍ វ៉ាន់ បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ដោយ​លោក​ថ្លែង​ថា​ការ​ផ្តល់​ឥណទាន​លើ​វិស័យ​លំនៅឋាន​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ដោយសារ​កត្តា​សេដ្ឋកិច្ច​រីកចម្រើន ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស​ទទួល​បាន​ជោគជ័យ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ឥណទាន​ក្នុង​វិស័យ​នេះ​បន្ត​រីកចម្រើន​៕

ce From: Phnom Penh Post

 

 

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS