សមាគម CVEA បានរៀបចំ សន្និបាតប្រចាំឆ្នាំ ២០១៧

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

1

កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៨ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំ សន្និបាតប្រចាំឆ្នាំ ២០១៧ ចាប់ពីម៉ោង ១៤ : ០០ ដល់ម៉ោង ១៧ : ៣០ នៅសណ្ឋគារកាំបូឌីយ៉ាណា ក្រោមការអញ្ជើញចូលរួមពីលោកស្រី អ៊ុយ ចាន់និម អនុប្រធាននាយកដ្ឋានគ្រប់គ្រងអចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន តំណាងឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលសមាគម គណៈគ្រប់គ្រងសមាគម ព្រមទាំងសមាជិកសមាជិការបស់សមាគមសរុបចំនួន ៥៤ ក្រុមក្រុមហ៊ុនបានចូលរួមក្នុងអង្គសន្និបាតដែលបានប្រព្រឹត្តិទៅក្រោមរបៀបវារៈដូចខាងក្រោម៖ របៀបវារៈ 1. មតិស្វាគមន៍របស់លោក គីម ហ៊ាង ប្រធានសមាគម 2. មតិស្វាគមន៍របស់ ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានមានមតិស្វាគមន៏យ៉ាងកក់ក្តៅដល់វត្តមានរបស់គណៈធិបតីក៍ដូចជាវត្តមានរបស់សមាជិកសមាជិកាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គ សន្និបាតនៅក្នុងថ្ងៃនេះនិងបានស្នើដល់សមាជិកសមាជិកាទាំងអស់ត្រូវចូលរួមអនុម័តលើវិសោធនកម្មលក្ខន្តិកៈសមាគមលើកទី៣និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេចឲ្យកាន់តែមានភាពរីកចម្រើនមានកិត្តិនាមកាន់ល្បីល្បាញថែមទៀតផងដែរ។ 3. មតិសំណេះសំណាល និងការប្រកាសបើកអង្គសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សមាគមដោយ លោកស្រី អ៊ុយ ចាន់និមល តំណាងឯកឧត្តម ម៉ី វ៉ាន់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅដល់អង្គសន្និបាត និងបានលើកឡើងនូវមតិមួយចំនួនដូចតទៅ៖ ការប្រារព្ធធ្វើអង្គសន្និបាតនៅថ្ងៃនេះជាសមិទ្ធិផលដ៍សំខាន់មួយទៀតក្នុងការវិសោធនកម្មលក្ខន្តិកៈសមាគមលើកទី៣ និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេច ក្រោយពីការស្តាប់បទបង្ហាញពីសមិទ្ធិផលការងាររបស់សមាគមក្នុងឆ្នាំ ២០១៧ និងទិសដៅបន្តសម្រាប់ឆ្នាំ ២០១៨ និងវិសោធនកម្មលក្ខន្តិកៈសមាគមលើកទី៣ និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេចរួចមក លោកស្រី អាចវាយតម្លៃបានថា សមាគមពិតជាបានអនុវត្តនូវការងារជាច្រើន ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងវត្ថុបំណងដូចមានកំណត់ក្នុងលក្ខន្តិកៈរបស់សមាគម ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមគាំទ្រចំពោះតួនាទីរបស់សមាគមក្នុងក្របខណ្ឌនៃភាពជាដៃគូរវាងបញ្ញត្តិករ និងវិស័យឯកជន ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍន៍ នៃ វិស័យអចនវត្ថុនៅកម្ពុជា។ហើយលោកស្រី ក៍បានប្រកាសបើកអង្គសន្និបាតនាពេលនោះផងដែ។ 4. ការប្រគល់វិញ្ញាបនបត្រជូន ដល់អ្នកឧបត្ថម្ភប្រចាំឆ្នាំ 5. ប្រកាសរំសាយគណៈអធិបតី ថតរូបអនុស្សាវរីយ៍ និងដំណើការមហាសន្និបាត 6. លោក ម៉ុត វណ្ណនេត តំណាងលេខាធិការដ្ឋានរបស់សមាគមបានធ្វើបទបង្ហាញពីសមិទ្ធិផលការងារ របស់សមាគមក្នុងឆ្នាំ ២០១៧ និងទិសដៅបន្តសម្រាប់ឆ្នាំ ២០១៨ របស់សមាគម CVEA ក្នុងអាណត្តិទី៥ ឆ្នាំ២០១៦-២០១៧ដែលមានរៀបរាប់ដោយលំអិតពីសកម្មភាពដែលសមាគមបានដឹកនាំធ្វើក្នុងរយៈពេល១ឆ្នាំកន្លងមក ហើយក៏បានបង្ហាញពីចំណូល និងចំណាយរបស់សមាគម បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដល់អង្គសន្និបាតផងដែរ។ 7. បណ្ឌិត គីម ហ៊ាង ប្រធានសមាគមបានជម្រាបជូនពីកម្មវិធីសន្និបាតរបស់សមាគម ARENA ដែលសមាគម CVEA ធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន ប្តូរវេនសម្រាប់ឆ្នាំ ២០១៨ ដែលរៀបរាប់ដោយលំអិតពី សមាគម ARENA នឹងកម្ពុជាត្រូវទទួលភ្ងៀវជាតិ និងបរទេសប្រមាណជិត ៥០០នាក់ ហើយលោកបានលើកឡើងពីការចំនាយ។ 8. លោក ម៉ុត វណ្ណនេត តំណាងលេខាធិការដ្ឋានរបស់សមាគមបានបទបង្ហាញពីវិសោធនកម្មលក្ខន្តិកៈ សមាគមលើកទី៣និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេចដែលមានរៀបរាប់ដោយលំអិតពីលក្ខន្តិកៈរបស់សមាគម និងបទពិសោធន៍កន្លងមក ដែលសមាគមបានជួនប្រទះ ដល់អង្គសន្និបាតពិនិត្យ និងសម្រេច។ អង្គសន្និបាតបានបោះឆ្នោតគាំទ្រទាំងស្រុងនូវលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មលើកទី៣ ក្រោមសម្លេងគាំទ្រ ៥២ សម្លេងនៃចំនួនសមាជិកពេញសិទ្ធិដែលមានវត្តមានក្នុងអង្គសន្និបាតទាំងមូល។ 9. ក្រោយពីអង្គសន្និបាតបានអនុម័តលក្ខន្តិកៈដោយរលួនមក ឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកជិការបស់សមាគម និងគាំទ្រលើវិសោធនកម្មលក្ខន្តិកៈ សមាគមលើកទី៣ រួចប្រកាសបិទកម្មវិធី។ អង្គសន្និបាតបានបញ្ចប់នៅម៉ោង ១៧ និង ៣០ នាទីក្រោមបិរយាកាសរីករាយស្និទ្ធស្នាលក្រៃលែង។
3
3
3
3
3
3
3
3
3
3
3
3
3
3
3
3
3

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS