CVEA Information

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

សមាគមអ្នកវាយតម្លៃទីភ្នាក់ងារអចលនទ្រព្យកម្ពុជា នឹងរៀបចំពិធីតាំងពិព័រណ៌អចលនទ្រព្យ ដែលរៀបចំឡើងពីថ្ងៃទី២៣ដល់២៥ខែមិថុនា ដែលមានមកពី ៨ ប្រទេសក្នុងអាស៊ាននឹងវាយតម្លៃអំពីទីផ្សារវិស័យអចលនទ្រព្យទូទៅផងដែរ។

ភ្នំពេញ៖ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាបានថ្លែងឲ្យដឹងថា អ្នកវាយតម្លៃអចលនទ្រព្យមកពី ៨ប្រទេស របស់ពួកគាត់តាំងពីឆ្នាំ២០០៧ដល់២០១៧និងពីឆ្នាំ២០១៧ ដល់២០២៧ នឹងវាយតម្លៃអំពីវិស័យអចលនទ្រព្យក្នុងប្រទេសរបស់ពួកគាត់និងលើកឡើងពីស្ថានភាពទូទៅនៅកម្ពុជា។

លោកបានបន្តទៀតថា កម្មវិធីនេះ ធ្វើឡើងនៅសណ្ឋាគារSofitel Hotel ចាប់ពីថ្ងៃទី២៣ដល់២៥ខែមិថុនា ឆ្នាំ២០១៧ម្ចាស់បុរីចំនួន ០៤នាក់ និងម្ចាស់ខុនដូរចំនួន៤នាក់នឹងឡើងមកបកស្រាយអំពីប្រវត្តិអាជីវកម្មបញ្ហាប្រឈមនិងដំណោះស្រាយនៃវិស័យបុរីនិងខុនដូនៅប្រទេសកម្ពុជា និងវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ខាងអភិវឌ្ឍន៍អចលនទ្រព្យជិត៥០ឆ្នាំក្នុងតំបន់អាស៊ាន។

លោកបានបន្ថែមថា វាគ្មិនកិត្តិយសដែលមានបទពិសោធន៍ខាងសេវាកម្មអចលនទ្រព្យជិត៣៥ឆ្នាំនៅអាមេរិកនិងវាគ្មិនកិត្តិយស ដែលមានបទពិសោធន៍ខាងអភិវឌ្ឍន៍អចលនទ្រព្យជិត២០ឆ្នាំនៅតៃវ៉ាន់នឹងរួមគ្នាធ្វើអោយCambodian Real Estate Convention and Expo 2017 (CAMREC 2017)។

សម្រាប់ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានថ្លែងថា ការរៀបចំនេះគឺផ្តល់ចំណេះដឹងឲ្យគ្នាទៅវិញទៅមកពីការរីកចម្រើន ក្នុងកំឡុងពេលកន្លងមក តើមានឩបសគ្គអ្វីកើត ហើយបើសិនមានការយល់ដឹងកាន់តែច្រើន កាន់តែជំរុញឲ្យអ្នកចូលរួមមានព័ត៌មានច្បាស់លាស់ដឹងពីការឡើងចុះទីផ្សារទាំងមូលបន្ថែមទៀត។

លោកឧកញ៉ាបន្តទៀតថា តាមពិតជារឿងល្អ ដែលបណ្តាប្រទេសផ្សេងៗចាប់អារម្មណ៍លើកយកបញ្ហាអចលនទ្រព្យមកពិភាក្សានេះ ព្រោះអតិថិជនភាគច្រើនមានលុយចង់វិនិយោគអ្វីមួយដែល មានសុវត្ថិភាព ដូច្នោះហើយបញ្ហានេះទាមទារឲ្យ ទីភ្នាក់ងារអចលនទ្រព្យយល់ដឹងឲ្យបានច្បាស់ ទើបមានការប្រកួតប្រជែងទីផ្សារកាន់តែល្អ។

កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យខាងលើនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា ហើយនឹងមានវាគ្មិនកិត្តិយសសំខាន់ៗដែលជាបុគ្គលិកជោគជ័យក្នុងតំបន់អាស៊ានលើកឡើងពីទីផ្សារទាំងមូលតែម្តង ជាពិសេសនោះ គឺការវាយតម្លៃទីផ្សារក៏ដូចជាស្ថានភាពអចលនទ្រព្យនៅកម្ពុជាតែម្តង៕

cvea carec2017

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS