អ្នក​ជំនាញ​មាន​ជំនឿ​ចំពោះ ​វិស័យ​អចលនទ្រព្យ​ នៅ​មីយ៉ាន់ម៉ា

Languages

banner contact

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​នៅ​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា។ រូបថត​ សហការី

អ្នកជំនាញ​មានជំនឿថា ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ឆ្នាំ​ ២០១៨ នេះ​នឹងមាន​ភាព​កាន់តែ​ល្អ​ប្រសើរ ខណៈ​ដែល​ច្បាប់​ថ្មី​មួយ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ចុងឆ្នាំ​កន្លង​មក​។​

លោក U Thet Naing Oo នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ Maverick Management បាន​និយាយថា ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ មីយ៉ាន់ម៉ា ​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​មួយ​ទាក់ទង​នឹង​ច្បាប់​ខុនដូ កាលពី​ចុងឆ្នាំ​ ២០១៧។

លោក​បញ្ជាក់ថា​ ៖ «​ជាក់ស្តែង​យើង​ឃើញ​ថា កម្ចី​ប្រាក់​សម្រាប់​ទិញ​ផ្ទះ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ចាប់​ផ្តើម​កើន​ឡើង​តាំងពី​ចុងឆ្នាំ​មុន​»​។​

តាម​ពិត​ទៅ​ច្បាប់​ខុនដូ​ថ្មី​នេះ ត្រូវ​បាន​អនុម័ត​តាំង​ពី​ខែ កុម្ភៈ ឆ្នាំ​២០១៦ មក​ម្ល៉េះ តែ​ទោះបីជា​យ៉ាងណា​វា​ទើបតែ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​​ ២០១៧ តែប៉ុណ្ណោះ​។​

ស្ថិត​ក្រោម​ច្បាប់​ថ្មី​នេះ ជនបរទេស​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើការ​អភិវឌ្ឍ​អចលនទ្រព្យ​បន្ទាប់​ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​គណៈកម្មការ​វិនិយោគ​របស់​​ប្រទេស ​មី​យ៉ាន់​ម៉ា ដោយ​តម្រូវ​ឲ្យ​ធ្វើ​ការ​សាងសង់​ចាប់ពី​ចំនួន​៦​ជាន់​ឡើងទៅ​ និង​មាន​ផ្ទៃដី​យ៉ាង​តិច​ចំនួន ​២០២៣​ ម៉ែត្រការ៉េ​។​

បន្ថែម​ពីនេះ​ទៀតច្បាប់​​ក៏​បាន​​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍន៍​អាច​លក់​បន្ទប់​ស្នាក់​នៅក្នុង​គម្រោង​ខុន​ដូ​របស់​ខ្លួន​បាន​​ផង​ដែរ​នៅ​ពេល​ណា​ដែល​ការ​សាងសង់​គ្រឹះ​ខាង​ក្រោម​បាន​បញ្ចប់​ទៅ​យ៉ាងតិច​ ១​ ភាគ ​៣​។

គោលការណ៍​នេះ​នឹងជួយ​កាត់​បន្ថយ​បន្ទុក​មូលធន​ទៅលើ​ក្រុមហ៊ុន​សាង​សង់ និង ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដោយ​ជួយ​ពួកគេ​ឲ្យអាច​​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​បាន​កាន់​តែ​ប្រសើរ​។​

ទន្ទឹម​នឹង​នេះ​ជនបរទេស​ក៏​នឹងត្រូវ​អនុញ្ញាតឲ្យ​ទិញ​រហូត​ដល់​ ៤០​ ភាគរយ ​នៃ​​ចំនួន​បន្ទប់​នៅ​តាមជាន់​នីមួយៗ​របស់​ខុនដូ​ផង​ដែរ​ ខណៈ​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​ចាស់​បាន​កំណត់​ឲ្យ​ជនបរទេស​អាច​កាន់កាប់​បាន​ ៤០ ភាគរយនៃ​ផ្ទៃ​ក្រឡា​នៃ​ជាន់​នីមួយៗ​ចាប់ពី​ជាន់​ទី​ ៦ ​ឡើងទៅ​តែប៉ុណ្ណោះ​។​

ទាំងនេះ​គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើឲ្យ​អ្នក​ជំនាញ​អចលនទ្រព្យ​រំពឹង​ថា នឹង​មាន​ជនបរទេស​កាន់​តែ​ច្រើន​ចូលមក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។​

លោក U Htoo Myat Naing ប្រធាន​​ភ្នាក់ងារ​អចលនទ្រព្យ​មីយ៉ាន់ម៉ា បាន​និយាយថា​៖ «​យើង​រំពឹង​ថា​ នឹងមាន​អ្នកវិនិយោគ​បរទេស​កាន់តែច្រើន​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំនេះ»។

លោក​បាន​បន្ថែមថា បើ​និយាយ​ទៅ​ការលក់​ខុន​ដូ​បាន​ចាប់​ផ្តើម​កើនឡើង​តាំងពី​ចុងឆ្នាំ​មុន​មកម្ល៉េះ​។​

ទោះជា​យ៉ាងណា​ក្រុម​អ្នកវិភាគ​ក៏​បាន​ព្រមាន​ដែរ​ថា វា​អាច​នឹងត្រូវ​ចំណាយ​ពេល​ មួយរយៈ​ទៀត​សម្រាប់​ការធ្វើឲ្យ​តម្រូវការ​កើន​ឡើង​ខ្ពស់ដែល​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​តម្លៃ​អចលនទ្រព្យ​ផងដែរ​។​

បើតាម​ការស្រាវជ្រាវរ​បស់​ក្រុមហ៊ុន Colliers International បាន​ឱ្យ​ដឹងថា​ នៅ​ឆ្នាំ​ ២០២០ ខាង​មុខ​នឹងមាន​អាផាត​មិន ជាច្រើន​លេចឡើង​នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ដោយ Bahan និង Yankin គឺជា​ទីតាំង​ពេញនិយម​ជាងគេ៕

Source From : Property Area

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS