សមាជិកសមាជិកាសមាគមអ្នកវាយតម្លៃនិង ភ្នាក់ងារអចលនវត្ថុកម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តកាតព្វកិច្ចរបស់អ្នកកាន់អាជ្ញាបណ្ណ សេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ

Languages

banner activities

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 24 July 2015

1

 

កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៥ សមាជិកសមាជិកានៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តកាតព្វកិច្ចរបស់អ្នកកាន់អាជ្ញាបណ្ណសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដែលរៀបចំឡើងដោយ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងនៃការរៀបចំវគ្គបណ្តុះ បណ្តាលនេះឡើងគឺ ដើម្បីពង្រឹងសម្ថភាពវិជ្ជាជីវៈរបស់អ្នកប្រកបសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក៏ដូចជាការពង្រឹងការអនុវត្តកាតព្វកិច្ចនានា ដូចមានចែងក្នុងច្បាប់ និងបទបញ្ញតិ្តដែលមានជាធរមានពាក់ព័ន្ធ នឹងវិស័យអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលបានផ្តោតទៅលើគោលការណ៍សំខាន់ៗចំនួន៦ចំនុចរួមមាន៖
១. ក្របខណ្ឌបទប្បញ្ញត្តិ
២. កាតព្វកិច្ចសំខាន់ៗ
៣. ការរឹតត្បិតសកម្មភាពមួយចំនួន
៤. ការផាកពិន័យ
៥. ការដកហូត
៦. ការអនុវត្តកាតព្វកិច្ចសារពើពន្ធ

 

2

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS