CVEA បានរៀបចំវេទិកាសារធារណៈស្តីអំពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុនៅកម្ពុជា”

Languages

banner activities

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

1

 

កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានរៀបចំវេទិកាសារធារណៈស្តីអំពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុនៅកម្ពុជា” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ចាប់ពីម៉ោង ៧ : ៣០ នាទីដល់ម៉ោង ១២: ៣០ ថ្ងៃត្រង់ក្រោមអធិបភាពរបស់គណៈអធិបតី៖ ឯកឧត្តម កែន សម្បិត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោក គីម ហ៊ាង ប្រធានសមាគម CVEA លោក សៅ វ៉ារី អនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សមាជិកក្រុមប្រឹក្សាភិបាលសមាគម និងអនុប្រធានសមាគម ព្រមទាំងវត្តមាន របស់សមាជិកសមាជិកា CVEA និងស្ថាប័នផ្សេងៗ សរុបប្រមាណ៤៥០រូប ។ អង្គវេទិកាបានប្រព្រឹត្តិទៅតាមកម្មវិធីដែលបានគ្រងទុកដូចខាងក្រោម៖
ប្រធានបទទី១ បទបង្ហាញស្តីអំពី “របៀបគណនាពន្ធប្រថាប់ត្រា ពន្ធអចលនវត្ថុប្រចាំឆ្នាំ និងពន្ធលើដីមិនប្រើប្រាស់” ដែលធ្វើបទបង្ហាញដោយ លោក សុខ ឆៀង ប្រធានការិយាល័យច្បាប់នៃអគ្គនាយកដ្ឋានពន្ធដារ។
ប្រធានបទទី២បទបង្ហាញពី “របៀបនៃការរៀបចំកិច្ចសន្យាទិញ លក់ និង ជួលអចលនវត្ថុ” ដោយលោកមេធាវី ហូ លីហូវ សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានបទី៣ បទបង្ហាញស្តីអំពី ”ប្រភេទប័ណ្ណសំគាល់អចលនវត្ថុនៅកម្ពុជា ក្រោយឆ្នាំ 1979 ដល់ 2017 និងរបៀបនៃការផ្ទេរកម្មសិទ្ធិ អចលនវត្ថុ និងការបង់ពន្ធប្រថាប់ត្រាទាំងក្នុងប្លង់រឹង និងប្លង់ទន់” ដែលធ្វើបទបង្ហាញដោយលោក សៅ វ៉ារី អនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និង
ប្រធានបទី៤ កិច្ចពិភាក្សាតុមូល និងវេទិកាសំណួរចម្លើយដោយវាគ្មិនកិត្តិយសចំនួន៤រូប៖

 

  • ១ ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។
  • ២ លោក អោម ចន ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ នៃអគ្គនាយកដ្ឋានពន្ធដារ។
  • ៣ លោក សៅ វ៉ារី អុប្រធាននាយកដ្ឋានអភិរក្សសុយោដី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
  • ៤ លោកមេធាវី ហូ លីហូវ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង
  • ៥ លោក គីម ហ៊ាង ប្រធានសមាគម CVEA ជាអ្នកសម្របសម្រួល

អង្គវេទិកាបានប្រព្រឹត្តិទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលដោយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។

 
2
3
2
3
3
3
3
3
3
3
3
3
3
3

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS