កម្ពុជា​ធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន

Languages

banner activities

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 18 June 2015

5

​ស្របពេល​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុងមាន​សន្ទុះ​រីកចម្រើន​ដ៏​លឿន ប្រទេស​កម្ពុជា​បានទទួល​កាលានុវត្ត​ភាព​ថ្មី​មួយទៀត​គឺ​បាន ទទួល​ធ្វើជា​ប្រធាន​ប្តូរ​វេន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន និង​ត្រៀម​ធ្វើជា​ម្ចាស់ ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ធំ ជាមួយ​សមាជិកសមាគម​អ្នកវាយ តម្លៃ​អចលនទ្រព្យ​អាស៊ាន និង​អ្នកវិនិយោគ​រាប់រយ​នាក់​នៅ​ឆ្នាំ​ ២០១៦ ​ខាងមុខនេះ​។​

លោក​កឺ​ក ណារិន អ្នក​វាយ​តម្លៃ​វិស័យ​អចលនទ្រព្យ​ឯករាជ្យ និង​ជា​អគ្គលេខាធិការ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង កន្លងមក​ថា​ការ​រៀប​ចំ​កិច្ចប្រជុំ​សមាគម​អ្នកវាយតម្លៃ​អាស៊ាន​ ​តែង​ធ្វើ​រៀងរាល់​មួយឆ្នាំ​ម្តង និង​ផ្លាស់​វេន​គ្នា​រវាង​សមាជិក​ទាំង​ ១០ ​ក្នុង​សមាគម​នេះ ជាក់ស្តែង​កម្ពុជា​បានធ្វើ​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យអាស៊ាន​នៅ​ឆ្នាំ នេះ និង​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ធំ ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែឧសភា ឆ្នាំ​ ២០១​៦​ ខាង​មុខនេះ​។​

​​លោក​បន្តថា ៖«​ពេល​យើង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ យើង​បាន​ចំណេញ​ច្រើន​ដូចជា​ធ្វើ​ឲ្យ​គេ​ស្គាល់​កម្ពុជា​កាន់តែច្បាស់​ ទទួលបាន​ផលចំណេញ​ផ្នែក​វិស័យ​ទេសចរណ៍ និង​អាច​រក​ដៃគូ​វិនិយោគ​រួមគ្នា​ជាដើម​»​។​

​លោក​ កឺ​ក ណារិន បាន​បន្ត​ឲ្យ​ដឹងថា លោក ​រស់ ភា​រុន មន្ត្រី​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​សមាគម​អ្នកវាយ​តម្លៃ អចលនទ្រព្យ​អាស៊ាន ប៉ុន្តែ​លោក​បាន​ផ្ទេរតំណែង​នេះ​ជូន​លោក ​សុខ ប៊ុន ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុកម្ពុជា​ធ្វើជា​ប្រធាន​ជំនួស​វិញ​។

ការផ្ទេរ​តំណែង​នេះ​ធ្វើ​ទ្បើង​នៅក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ ម៉ា​ទ្បេ​ស៊ី ដែល​បានបញ្ចប់​កាលពីដើម​ខែមិថុនា​កន្ល​ង​មកនេះ​។

លោក​បន្តថា កិច្ច ប្រជុំ​ដែល​បានរៀបចំ​នៅ​កោះ​ទ្បាំ​ង​ហ្កា​វី ប្រទេស​ម៉ា​ទ្បេ​ស៊ី សមាជិកសមាគម​មាន​ឱ​កាស​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញ​ទៅមក និង​បានបង្ហាញ​ពី​សក្តានុពល​សេដ្ឋកិច្ច ព្រមទាំង​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​ទៅកាន់​សមាជិកសមាគម​។​

អ្នកនាង​អាន សុធី​តា នាយិកា​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ CBRE Cambodia និង​ជា​អ្នកនាំពាក្យ​សមាគម​អ្នកវាយ តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ស្រដៀង​គ្នា​ថា ជា​ការពិត​ការចូលរួម​ក្នុង​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន​ពិត​ជាមាន​សារៈ សំខាន់​ណាស់ ព្រោះ​អា​ចនាំ ឈ្មោះ​ប្រទេស​ខ្មែរ​ទៅកាន់​ថ្នាក់​តំបន់ ខណៈ​ការ​ស្គាល់​ប្រទេស​កម្ពុជា​ពី​សំណាក់​បរទេស​នៅមានកម្រិត​នៅ​ទ្បើ​យ​។

ការចូលរួម​កិច្ចប្រជុំ​ជាមួយ​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន​ក៏​ជួយ​ពង្រឹងសមត្ថភាព​វាយតម្លៃ​អចលនទ្រព្យ​របស់​កម្ពុ​ជា ព្រោះ​សមត្ថភាព​វាយតម្លៃ​ពិត​ជា​នៅ​មានកម្រិត ដូច្នេះ​កម្ពុជា​អាច​នាំ​ចំណេះដឹង​ទៅ​បង្ហាញ​គេ និង​អាច​រៀនសូត្រ​ពី​ពួកគេ​ដើម្បី​ពង្រឹងសមត្ថភាព​។​

​​អ្នកនាង​បន្តថា ៖«​នៅពេល​យើង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ធំ​នៅ​ឆ្នាំក្រោយ​គឺ​យើង​ចំណេញ​ច្រើន ព្រោះ​មាន​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​រាប់រយ​នឹង​មក​ចូលរួម​។

នេះ​ជា​ឱកាស​ដែល​យើង​អាច​បង្ហាញ​ពីសម្បត្តិ វប្បធម៌ អរិយ​ធ៌​ម​របស់​យើង​ទៅកាន់​ពួកគេ​»​។ អ្នកនាង​បាន​បន្ថែមថា ៖«​លើសពីនេះ​យើង​អាច​ចំណេញ​លើ​សេវាកម្ម​ស្នាក់នៅ និង​មានឱ​កាស​បង្ហាញ​ពី​សក្តានុពល​ប្រទេស​របស់​យើង ការ​រក្សា​បាន​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​យើង​ផងដែរ​»​។​

លោក ​សុខ ប៊ុន ​ប្រធាន សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​បាន​ចូល​ជា​សមាជិកសមាគម​អ្នក​វាតម្លៃអចលនទ្រព្រ​អាស៊ាន​តាំងពី​ឆ្នាំ​ ២០០៩​ ។

ការចូល​ជា​សមាជិកសមាគម​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ច្រើន តាមរយៈ​ការ ធ្វើទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​អន្តរជាតិ​ធំៗ និង​អាចធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​សមាជិក​និង​សមាជិកសមាគម និង​រវាង​ប្រទេស​និង​ប្រទេស​ដើម្បី​អាច​រកស៊ី​ជាមួយគ្នា ក៏ដូចជា​ទាក់ទាញ​អ្នក​វិនិយោគ​ទាំងនោះ មក​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​មាន​ប្រសា​សន៍​ថា ៖«​យើង​ធ្វើជា​ម្ចាស់ផ្ទះ​គឺ​យើង​ទទួលខុសត្រូវ​លើ​ការរៀបចំ​កិច្ចប្រជុំ ពេលនោះ​រាល់​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ទាំងអស់​នៃ​ប្រទេស​នីមួយៗ​មក​ចូលរួម​ ពួកគេ​នឹង​មើល​ឃើញ​ពី​សក្តានុពល​នៃ​ការ​អភិ​វឌ្ឍ​របស់​យើង និង​ឱកាស​ចំណេញ​ពី​ការវិនិយោគ​របស់​ពួកគេ ព្រោះ​រដ្ឋាភិបាល​រក្សា​បាន​ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​លំនឹង​ដែលមាន​អត្រាកំណើន​លើស​ពី​ ​៧​ ភាគរយ​ក្នុង​មួយឆ្នាំ​»​។

លោក​ឧកញ៉ា​ សុខ ប៊ុន បាន​បន្តថា ៖«​នៅពេល​យើង​រៀបចំ​កិច្ចប្រជុំ​នៅ​ឆ្នាំ​ ២០១៦ ប្រទេស​កម្ពុជា​បាន​ចូលក្នុង​សហគមន៏​សេដ្ឋកិច្ច​អាស៊ាន សង្គម​និង​វប្ប​ធម៌​រួចទៅហើយ​។

ពេលធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ សមាជិកសមាគម​អ្នក​វាយតម្លៃ​អចលនទ្រព្យអាស៊ាន​អាចជួយ​គ្នា​ទៅវិញទៅមក ហើយ​យើង​អាច​ប្រាប់​ពួកគេ​ពី​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ដែល​កម្ពុជា​សម្រេច​បាន និង​មាន​ប្រជាជន​វ័យ​ក្មេង​ច្រើន​ដែល​អាច​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ចង្វាក់​ផលិត-កម្ម​ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះទេ ខណៈ​បើ​គិតពី​តម្លៃ​ដី​វិញ​ កម្ពុជា​មាន​តម្លៃ​ដី​ធូរ​ថ្លៃ​ជាងគេ​ក្នុង​ចំណោម​នៅក្នុង​តំបន់​នេះ និង​មាន​សល់​ដី​ទំនេរ​ច្រើន​»​។​

​លោក​បន្តថា ៖«​កាលណា​សមាហរណកម្ម​ចូល​តែមួយ សេដ្ឋកិច្ច​ចាប់ផ្តើម​មាន​កំណើន អ្នកវិនិយោគ​ចាប់ផ្តើម​មើល​ហើយ​ថា​គួរ​ទៅធ្វើ​ការវិនិយោគ​នៅ​ប្រទេស​ណា​។ ប្រសិនជា​ទៅ​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​គឺ​ត្រូវ​ចាយ​ដើមទុន​ធំ ពិបាក​រក​កម្លាំង​ពលកម្ម ចំណែក​នៅ​ស្រុក​យើង​មាន​ដី​ទូលាយ កម្លាំង ពលកម្ម​ថោក ដូច្នេះ​យើង​នឹង​អាច​ទទួលបាន​អ្នកវិនិយោគ​កាន់តែច្រើន​ថែមទៀត​»​។

លោក​បន្តថា ៖«​ពេលនោះ​វិស័យ​អចលនទ្រព្យ​របស់​យើង​នឹង​បន្ត​រីកចម្រើន​ថែមទៀត ព្រោះ​ពេល​វិស័យ​ឧស្សាហកម្ម​រីកចម្រើន​ខ្លាំង ពួក​អ្នកវិនិយោគ​ទាំងនោះ​ពិតជា​ត្រូវការ​អ​គារ​ស្នាក់នៅ ពេលនោះ​តម្រូវការ​អ​គារ​ស្នាក់​នៅ​នឹង​កើន​ទ្បើង​ហើយ​»​៕​


a1
a2
a3

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS