កិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៦ របស់សមាគមCVEA

Languages

banner activities

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

១៣ ខែ កញ្ញា ឆ្នាំ ២០១៦ CVEA

1

កិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៦ របស់សមាគមCVEA ( The 3rd Quarter 2016 of CVEA's General Member Meeting) សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រារព្ធកិច្ចប្រជុំសមាជិកទូទៅនាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានពិភាក្សាលើប្រធានបទធំៗចំនួនបួនមានដូចជា៖ ទីមួយ លោក ច្រឹក សុខនីម អនុប្រធានសមាគមបានធ្វើបទបង្ហាញសង្ខេបពីដំណើរទស្សនកិច្ចរបស់ប្រតិភូសមាជិកសមាគមបានអញ្ចើញចូលរួមសិក្ខាសាលា និងតាំងពិព័រណ៍អចលនទ្រព្យនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ប្រកបដោយភាពជោគជ័យ និងទទួលបានផលប្រយោជន៍ បទពិសោធន៍យ៉ាងច្រើន។ ទី២ លោក វ៉ន ចាន់ថន អនុប្រធានសមាគមបានជម្រាបជូនដំណឹងអំពីគម្រោងរបស់ប្រតិភូសមាជិកសមាគមគ្រោងទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ National Association of Realtor នៅទីក្រុង Orlando និង Washington DC ប្រទេសសហរដ្ឋអាមេរិកនៅចន្លោះថ្ងៃទី ០២ ដល់ ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខ។ ទី៣ លោក គីម ហ៊ាង ប្រធានសមាគមបានធ្វើបទបង្ហាញពីគោលបំណងសមាគម CVEA និងចាប់ដៃគូជាមួយ University of Technology Malaysia (UTM) និងគ្រោងចុះ MOU ជាមួយសមាគម MIEA ប្រទេសម៉ាឡេស៊ី ហើយលោកគ្រោងនឹងអញ្ចើញទៅជួបភាគីជាដៃគូសហការកិច្ចការនេះរបស់ប្រទេសម៉ាឡេស៊ីដើម្បីចុះ MOU នៅដើមខែ តុលា ឆ្នាំ ២០១៦ខាងមុខ។ ទី4លោក សន សៀប អនុប្រធានសមាគមបានជម្រាបជូនអង្គប្រជុំស្តីពីការខិតមកជិតនៃការប្រារព្ធអង្គមហាសន្និបាតលើទី៤ ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគម CVEA ក្នុងអាណត្តិទី៥ សម្រាប់ឆ្នាំ២០១៧-២០១៨។ អង្គប្រជុំក៍បានលើកឡើងពីបញ្ហាប្រឈមទាំងឡាយនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយភ្ជាប់បញ្ហានេះលោក Alexander Evengroen ប្រធានទីប្រឹក្សាសមាគមបានលើកឡើងថា សមាគមគួរតែពង្រឹងធនធានមនុស្ស និងពង្រីកទំនាក់ទំនងជាមួយបណ្តាសមាគមវិនិយោគខាងក្រៅប្រទេសផ្សេងៗអោយកាន់តែច្រើនថែមទៀត។ ក្នុងនោះដែរសមាជិកសមាជិកាមួយចំនួនបានចែករំលែក និងផ្តល់យោបល់ទាក់ទងនិង៖ -ស្ថានភាពទីផ្សារអចលនទ្រព្យបច្ចុប្បន្នគឺមានភាពលំបាកលក់ចេញនិងមានការប្រកួតប្រជែងខ្លាំង តែវាជាឱកាសសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យអចលនទ្រព្យផងដែរ។ -ការប្រកាន់ខ្ជាប់នូវគោលការណ៍រួមក្នុងនាមជាសមាជិកសមាគមក្នុងការកំណត់យកកម្រៃជើងសារទាំងការនាំភ្ញៀវទិញលក់និងវាយតម្លៃអចលនទ្រព្យត្រូវគោរពតាមក្រមសីលធ៏មនិងវិជ្ជាជីវៈក្នុងនាមសមាជិករួមអាជីព។ ជារួមអង្គប្រជុំទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសមាជិកសមាជិកាដែលបានអញ្ជើញចូលរួម និងបានសម្រេចនូវលទ្ធផលជាវិជ្ជមានគួរជាទីមោទនៈ។

 
2
 
3
 
2
 
3
3
3
3
3
3
3
3
3
3

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS