CVEA រៀបចំកម្មវិធី Real Estate Business Support Program ជួយដល់ក្រុមហ៊ុនជាសមាជិក

banner contact

CIPS Poster

vtrust

June, 27th 2019 By CVEA

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីថ្ងៃទី27 ខែមិថុនា ឆ្នាំ2019 នេះ បានរៀបចំកម្មវិធី Real Estate Business Support Program ដើម្បីជួយដល់គ្រប់ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគម ក្នុងការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ សមាគម CVEA បានឱ្យដឹងថា ការរៀបចំកម្មវិធី Real Estate Business Support Program នេះឡើង គឺដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់គ្រប់ក្រុមហ៊ុនអចលនទ្រព្យ ដែលជាសមាជិករបស់សមាគម ទទួលបាននូវដំណោះស្រាយ និងយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន លើដំណើរការការងារអាជីវកម្មរបស់ពួកគេ។ ជាមួយគ្នានោះ ក្រុមហ៊ុន ទទួលបាននូវការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ ការរៀបចំធ្វើការងារប្រចាំថ្ងៃ និងការប្រឹក្សាយោបល់នានាដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិកទាំងអស់ឲ្យកាន់តែប្រសើរឡើង។ កម្មវិធីនេះដែរ មានការចូលរួមពីវាគ្មិនចំនួន 4 រូប គឺលោក​ ច្រឹក សុខនីម ប្រធានសមាគម CVEA ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម CVEA លោក សាន់ ឡាទី ទីប្រឹក្សាផ្នែកពាណិជ្ជកម្មសមាគម CVEA និងលោក ឡែម ចាន់សំរេច ទីប្រឹក្សាផ្នែកពាណិជ្ជកម្មសមាគម CVEA ។ ក្នុងនោះ មានសិក្ខាកាមចំនួន 15នាក់ និងក្រុមហ៊ុនចំនួន 4 ដែលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចូលរួម ដូចជាក្រុមហ៊ុន L.H Empire Realty Co., Ltd. ក្រុមហ៊ុន H-E Investment Co., Ltd. ក្រុមហ៊ុន Lay Min Realty Co., Ltd. និងក្រុមហ៊ុន CSH Real Estate Co., Ltd.។ សូមជម្រាបថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជ )CVEA) បានរៀបចំកម្មវិធី Real Estate Business Support Program នេះ ចំនួន 2លើកមកហើយ ដែលបានជួយដល់ក្រុមហ៊ុន ដែលជាសមាជិករបស់ខ្លួន រកដំណោះស្រាយ និងយុទ្ធសាស្រ្តអាជីវកម្មក្នុងវិស័យអចលនទ្រព្យ៕

Latest News

ជប៉ុន៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00