សិង្ហ​បុរី ធ្លាក់​មក​លេខ​ ៨ ​ក្នុង​នាម​កន្លែង​ដែល​មាន​តម្លៃ​ជួល​ខ្ពស់​នៅ​អាស៊ី

banner contact

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋ​ភាព​អគារ​ខ្ពស់​ៗ នៅ​ប្រទេស​សិង្ហ​បុរី​។ រូបថត សហការី

សិង្ហ​បុរី បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​តារាង​ចំណាត់​ថ្នាក់​នៃ​តំបន់​ដែល​មាន​តម្លៃ​ជួល​កន្លែង​ស្នាក់នៅ​ខ្ពស់បំផុត​ក្នុង​តំបន់​អាស៊ី ដោយ​ស្ថិតនៅ​លេខ​រៀង​ទី​៨ ខណៈ​កាល​ពី​ឆ្នាំ​២០១៧ នៅ​លេខ​រៀង​ទី​៧។ នេះ​បើតាម​ការ​ស្រាវជ្រាវ​របស់ ECA International​។

លោក Lee Quane នាយក​ប្រចាំ​តំបន់​អាស៊ី​របស់ ECA International បាន​ចាត់​ទុក​ការ​ធ្លាក់ចុះ​នៃ​ចំណាត់​ថ្នាក់​នេះ គឺជា​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច និង​កំណើន​ដ៏​ច្រើន​នៃ​ការ​ផ្គត់ផ្គង់​ផង​ដែរ។

លោក​កត់​សម្គាល់​ថា ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នេះ ក៏បាន​កាត់បន្ថយ​អត្រា​នៃ​ការជួល​នៅក្នុង​ប្រទេស​សិង្ហ​បុរី ចំនួន ​៣ ​ឆ្នាំ​រួច​មក​ហើយ​ដែរ​។

ការ​សិក្សា​ខាង​លើ​ក៏​បាន​ឱ្យ​ដឹង​​ដែរ​ថា ទីក្រុង​ហុងកុង ​នៅ​តែ​អាច​រក្សា​បាន​នូវ​ចំណាត់​ថ្នាក់​ជា​កន្លែង​ដែល​អចលនទ្រព្យ​សម្រាប់​ជួល​មានតម្លៃ​ជួល​ខ្ពស់​ជាង​គេ​បាន​ជា​បន្តទៀត ដោយ​អាផាតមិន​ដែល​មាន ​៣​ បន្ទប់​គេង មាន​តម្លៃ​ជា​មធ្យម​ ១០ ៤៦១ ដុល្លារ​អាមេរិក ក្នុង​១​ខែ​។

​ទីក្រុង​តូក្យូ​ (​ជប៉ុន​) ជាប់​ចំណាត់​ថ្នាក់​​ទី​ ២ តាម​ពីក្រោយ​ដោយ​ទីក្រុង​ស៊ាងហៃ​ (​ចិន​) ទីក្រុង​សេអ៊ូល​ (​កូរ៉េ​ខាង​ត្បូង) ក្រុង​បុម​បៃ ​(​ឥណ្ឌា​) ទីក្រុង​ប៉េកាំង ​(ចិន) និង​ទីក្រុង​យូកូ​ហាម៉ា ​(​ជប៉ុន​) ខណៈ​ទីក្រុង​អូសាកា ​(ជប៉ុន​) លេខ​ ៩ និង​ទីក្រុង​ម៉ានីល (​ហ្វីលីពីន​) លេខ​ ១០។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​ ២០១៦ ​កន្លង​មក ប្រទេស​សិង្ហ​បុរី​បាន​ស្ថិត​នៅ​ចំណាត់​លេខ ​៤ ​ក្នុង​តារាង៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Kakarb,Porsenchey
USD 130,000.00
Land For Sale
Stung Meanchey,Meanchey
USD 155,000.00
Land For Sale
Kakarb,Porsenchey
USD 150,000.00
Land For Sale
Chorm Chao,Porsenchey
USD 290,000.00
Villa For Rent
Niroth,Meanchey
USD 600.00/Month