សមាគម CVEA ចូលរួមក្នុងសន្និសិទ និង ពិព័រណ៍ អចលនទ្រព្យ ដែលរៀបចំដោយសមាគម NAR

Languages

hostgator coupon code 50 off
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • THE SEAGATE SUITE

  • THE SEAGATE SUITE

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

1

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអញ្ជើញចូលរួមសន្និសិទ និងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០១៧ នៅសហរដ្ឋអាមេរិក ។ កាលពីថ្ងៃទី03 ដល់ 06 ខែ វិច្ឆិកា ឆ្នាំ 2017 នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំសមាជិកចំនួន 28 រូប មកពីក្រុមហ៊ុនអចលនទ្រព្យចំនួន 14 ក្រុមហ៊ុន ដើម្បីចូលរួមដំណើរទស្សនកិច្ចផ្លូវការទៅកាន់សហរដ្ឋអាមេរិក ក្នុងសន្និសិទ និង ពិព័រណ៍ អចលនទ្រព្យ ដែលរៀបចំដោយសមាគម National Association of Realtors (NAR) នៅទីក្រុងឈីកាហ្គោ ក្នុងសហរដ្ឋអាមេរិក។​​ ដំណើរទស្សនកិច្ចផ្លូវការនេះដឹកនាំដោយ៖ . លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម CVEA . លោក គុយ វ៉ាត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម CVEA . លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA . លោក វ៉ន ចាន់ថន អនុប្រធានប្រតិបត្តិសមាគម CVEA . លោកស្រី តាំង ហ៊ួ អនុប្រធានសមាគម CVEA និង ក្រុមហ៊ុនអចលនទ្រព្យជាសមាជិកសមាគម CVEA ចំនួន 14 ក្រុមហ៊ុនដែលមានតំណាងចូលរួមអមដំណើរទស្សនៈកិច្ចនេះមានដូចខាងក្រោម៖ 1- ក្រុមហ៊ុន Khmer Real Estate Co., Ltd. 2- ក្រុមហ៊ុន Century 21 Cambodia 3- ក្រុមហ៊ុន CPL Cambodia Properties Limited 4- ក្រុមហ៊ុន The Sea Gate Suite​ & Anajak Investment Co., Ltd 5- ក្រុមហ៊ុន TownCity Real Estate Co., Ltd 6- ក្រុមហ៊ុន Amatak Property Services Co., Ltd 7- ក្រុមហ៊ុន KAT Appraisal Co., Ltd 8- ក្រុមហ៊ុន Eyes Real Estate Co., Ltd 9- ក្រុមហ៊ុន Century 21 Mekong 10- ក្រុមហ៊ុន Century 21 World Trust 11- ក្រុមហ៊ុន Century 21 Fortuna Investment 12- ក្រុមហ៊ុន CBRE Cambodia 13- ក្រុមហ៊ុន Active Properties Co., Ltd 14- ក្រុមហ៊ុន Realestate.com.kh ក្នុងឱកាសនៃកិច្ចប្រជុំដ៏សំខាន់នេះលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA បានចុះ ហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគម National Association of Realtors (NAR) នៅទីក្រុងឈីកាហ្គោ ក្នុងសហរដ្ឋអាមេរិកដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំសំខាន់ៗនិងសមាជិក សមាជិកា សមាគមទាំង28 រូប តំណាងមកពីសមាគមអចលនទ្រព្យប្រទេសវៀតណាម សិង្ហបូរី ជប៉ុន និងគណៈប្រតិភូថៃជាសាក្សីផងដែរ ។ ក្នុុងដំណើរទស្សនៈកិច្ចផ្លូូវការនេះដែរថ្នាក់ដឹកនាំសមាគម និងសមាជិក សមាជិកាសមាគមក៏បានអញ្ជើញចូលជួបបដិសណ្ឋាកិច្ច ពិភាក្សាការងារជាមួយសមាគម California Association of Realtors (Membership of National Association of Realtors/NAR) នៅកាលីហ្វ៊តញ៉ាប្រកបដោយជោគជ័យ ។
3
3
3
3
3
3
3
3
3
3
3
3
3
3
3

Latest News

LATEST EXCLUSIVE LISTING

Land For Rent
Dangkao,Dangkao
USD 2,300.00/Month
Land For Sale
Tuk Laak 1,Tuol Kork
USD 1,500.00/SQM
Flat House For Sale
Phsar Thmey I,Daun Penh
USD 718,000.00
Flat House For Sale
Ta Kdol,Takmoa
USD 95,000.00
Land For Sale
Dangkao,Dangkao
USD 520.00/Month

CVEA MEMBERS