ចំនួន​ខុនដូ​ថ្មីៗ​​ កើត​ឡើង​ច្រើន​នៅ​ជិត​តំបន់​ផ្លូវ​រថភ្លើង

Languages

hostgator coupon code 50 off
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • THE SEAGATE SUITE

  • THE SEAGATE SUITE

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​រថភ្លើង​លើ​អាកាស​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ រូបថត សហការី

ការ​អភិវឌ្ឍ និង​ការ​ពង្រីក​ខ្សែ​រថភ្លើង​ក្នុង​ទីក្រុង​បាងកក បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​អស់​រយៈពេល​ជាង ​១៥​ ឆ្នាំ​មក​ហើយ​។

ផ្នែក​ជាច្រើន​នៅ​ក្នុង​ទីក្រុង​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ជាមួយ​នឹង​ការ​មក​ដល់​នៃ​លំនៅឋាន​ខ្ពស់ៗ និង​តំបន់​ពាណិជ្ជកម្ម​ថ្មីៗ ដែល​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​មាន​ចរាចរណ៍​ឆ្លង​កាត់​មមាញឹក​។

តម្លៃ​ដី​ដ៏​ខ្ពស់ ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ដែក​ក្នុង​ទីក្រុង​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការសាងសង់​ខុន​ដូ​ខ្ពស់ៗ ដែល​អាចធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ពី​ការ​វិនិយោគ​។

បច្ចុប្បន្ន​នេះ​ការ​រស់​នៅ​តាម​អគារ​ខុនដូ កំពុង​ក្លាយជា​ការ​ពេញ​និយម​ពី​សំណាក់​ក្រុមយុវជន​ក្មេងៗ​ដោយ​ពួក​គេ​ហ៊ាន​ចំណាយ​ថវិកា​ដើម្បី​ទិញ​លំនៅឋាន​ផ្ទាល់​ខ្លួន ដែល​គេ​គិតថា​មាន​ផាសុកភាព និង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​។

ផែនការ និង​សកម្មភាព​ដែល​កំពុង​អនុវត្ត​ដើម្បី​បន្ថែម​ផ្លូវ​រថភ្លើង​ បាន​ធ្វើ​ឲ្យ​មុខ​មាត់​តំបន់​កាន់​តែមាន​ភាព​ស្រស់​បំព្រង និង​ ភាព​ទាក់ទាញ​។

ការ​ពង្រីក​ផ្លូវ​រត់​បន្ថែម​សម្រាប់​រថភ្លើង​លើ​អាកាស​(BTS) ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ។ ផ្លូវ​ដែក​របស់​រដ្ឋ ក៏​កំពុង​ត្រូវ​បាន​គេ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ផង​ដែរ ខណៈ​ខ្សែ​រថភ្លើង MRT ត្រូវ​គេ​រំពឹងថា​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ដោយ​ឆ្ពោះទៅ​ភាគ​ខាង​កើត​។

ផ្លូវ​ដែក MRT គឺជា​ការ​អភិវឌ្ឍ​ដ៏​សំខាន់​បំផុត​ចាប់​តាំង​ពី​ការ​សាងសង់​បាន​ដំណើរ​ការ​មួយ​រយៈ មុន​ពេល​ត្រូវ​បាន​ពន្យារ​ពេល​។

ខណៈ​ដែល​ការ​ស្ថាបនា​បន្ថែម​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ និង​​ឆ្នាំ​២០២០ អ្នក​អភិវឌ្ឍន៍​ជាច្រើន​​កំពុងតែ​​ស្វែង​រក​ទិញ​ដី​នៅ​តាម​បណ្តោយ​ផ្លូវធំៗ ដែល​នៅជិត​​ផ្លូវ​ថ្មី​បំផុត​គឺ​ផ្លូវ​ Pracha Rat Sai​2 ​ផ្លូវ Charan Sanitwong និង​ផ្លូវ Phetkasem។

កាលពី​មុន​ការ​ផ្តោត​សំខាន់​សម្រាប់​អ្នក​អភិវឌ្ឍន៍​ខុនដូ គឺ​នៅ​តាម​ផ្លូវ Pracha Rat Sai 2 ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ​កំពុង​តែ​ឆ្ពោះ​ទៅ​តាម​ផ្លូវ Charan Sanitwong និង Phetkasem ដែល​អចលនទ្រព្យ​នៅ​មាន​តម្លៃ​សមរម្យ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​សាងសង់​ខុន​ដូ​លក់​ក្នុង​តម្លៃ​ក្រោម ៣ ១៤១​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

ចាប់​តាំង​ពី​ខុន​ដូ​ដំបូង​ត្រូវ​បាន​ដាក់​ឲ្យ​​ដំណើរការ​នៅ​តាម​បណ្តោយ​ផ្លូវ MRT នៅក្នុង​ឆ្នាំ​២០១៣ បច្ចុប្បន្ន​បន្ទប់​ស្នាក់​នៅ​ក្នុង​តំបន់​កើន​ដល់ ៣០ ៤១៨ ​យូនីត​។ មាន​បន្ទប់​ស្នាក់​នៅ​ប្រមាណ​ជាង ៦ ០០០ ​យូនីត ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​រៀង​រាល់​ឆ្នាំ និង​​កើន​ឡើង​ដល់​ជាង​៨ ២០០​យូនីត កាល​ពី​ឆ្នាំ​២០១៧​។

តម្លៃ​លក់​ជា​មធ្យម​សម្រាប់​ខុន​ដូ​នៅ​តាម​ផ្លូវ MRT គឺ​ប្រហែល​២ ៤៤៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ប៉ុន្តែ​ក៏​មាន​កន្លែង​ខ្លះ​មាន​តម្លៃ​ក្នុង​រង្វង់ ៣ ​១៥៤ ​ដុល្លារ​ដែរ​។ ជា​​មួយគ្នានេះ​ក៏​មាន​អ្នក​អភិវឌ្ឍន៍​មួយ​ចំនួន​គ្រោង​ដាក់​លក់​ក្នុងតម្លៃ​៣ ៧៨៣​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​ផងដែរ​។

​មាន​គម្រោង​ជាច្រើន​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​តំបន់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ តែ​យ៉ាងណា​អ្វីៗ​ក៏​អាស្រ័យ​លើ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផង​ដែរ​​។ ការ​កើន​ឡើង​នៃ​តម្លៃ​ដី នឹង​ធ្វើ​ឱ្យ​តម្លៃ​អគារ​ស្នាក់នៅ​រឹតតែ​កើន​ឡើង ពិសេស​​តំបន់​ដែលមាន​ចរាចរណ៍​ឆ្លងកាត់​ច្រើន​។

តម្លៃ​ដីធ្លី​ក្នុង​តំបន់​តាម​បណ្ដោយ​ផ្លូវ MRT បាន​កើន​ឡើង​ប្រហែល​២០​ភាគរយ ក្នុង​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​វា​នៅតែ​ទាប​ជាង​តំបន់​នៅ​តាម​បណ្តោយ​ផ្លូវ​ថ្មី​ផ្សេងៗ​ទៀត​។

តម្លៃ​ដី​ជា​មធ្យម​នៅ​តាម​បណ្តោយ​ផ្លូវ Pracha Rat Sai 2 និង​ផ្លូវ Phetkasem បច្ចុប្បន្ន​មាន​ចន្លោះ​ពី១ ៣៤០​ដុល្លារ​ទៅ​៣ ១៥៤​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​៕

Source From : Phnom Penh Post

 

CVEA MEMBERS