Home

Languages

hostgator coupon code 50 off
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • THE SEAGATE SUITE

  • THE SEAGATE SUITE

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

ភ្នំពេញ៖ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត​គីម ហ៊ាង​បាន​ស្វះ​ស្វែងរក​ការគាំទ្រ ដើម្បី​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​កម្ពុជា។

នៅក្នុង​លិខិត​អំពាវនាវ​របស់​ប្រធាន​សមាគម​រូបនេះ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៦ កុម្ភៈ​នេះ​ថា សមាគម​នឹង​រៀបចំ​បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​នៅ​កម្ពុជា ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ជា​សមាជិក​ទាំងអស់ ក៏ដូចជា ពង្រឹងគុណភាព​លើ​ជំនាញ​វិជ្ជាជីវៈ​អចលនវត្ថុ​ទាំងមូល និង​អ្នកជំនាន់ក្រោយ​ស្របតាម​តម្រូវការ​ទីផ្សារ​អចលនវត្ថុ ទាំង​ក្នុងប្រទេស ក្នុង​តំបន់​និង​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ ជាពិសេស​ទុក​សម្រាប់​ជា​មរតក​សម្រាប់​អ្នកជំនាន់ក្រោយ  ដែល​អស់​រយៈពេល​ជិត១០ឆ្នាំ គម្រោង​បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​បាន​រង​បរាជ័យ និង​ដោយសារ​ខ្វះ​ការគាំទ្រ​ពី​សមាជិកសមាគម។

អាស្រ័យហេតុនេះ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ត្រូវការ​ការចូលរួម​ជ្រោមជ្រែង ការគាំទ្រ និង​កិច្ចសហការ​ពី​សមាជិក សមាជិកា​សមាគម​ទាំងអស់ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​ការបើក​វិទ្យាស្ថាន​នេះ របស់​សមាគម​ក្នុង​ឆ្នាំ២០១៨ ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក ដើម្បី​ឲ្យ​ឧស្សាហកម្ម​អចលនវត្ថុ​នៅ​កម្ពុជា មានដំណើរ​ការប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ ជំនាញ​វិជ្ជាជីវៈ ក្រម​សីល​ធ៌​ម សុច្ច​រឹត​ភាព និង​គណនេយ្យភាព។

តាម​សេចក្តីអំពាវនាវ​របស់​ប្រធាន​សមាគម​នេះ បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​សមាគម និង​សមាជិក​នឹង​ជួបគ្នា ដើម្បី​សម្រេច​បើក​ឬ​មិន​បើក​វិទ្យាស្ថាន​នេះ​នៅថ្ងៃស្អែក​នេះ ដែល​នឹង​ជួបជុំគ្នា​នៅ​ភោជនីយដ្ឋាន Park Cafe ស្ថិតនៅ​ក្រោយ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

កន្លងមក​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ចុះ​កិច្ច ព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ UTM នៅ​ប្រទេស​ម៉ាឡេស៊ី​រួចហើយ ដើម្បី​សហការ​បើក​វិទ្យាស្ថាន​នេះ​ឡើង៕

Source From : Property Area

 

 

 

ភ្នំពេញ៖ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ World Bridge Land Group នឹង​ចាប់ផ្តើម​គំរោង​យក្ស​ថ្មី​មួយ​នៅ​ចុង​ឆ្នាំនេះ នៅ​ទីក្រុង​ភ្នំពេញ។

លោក​ឧកញ៉ា​ដែល​ល្បីល្បាញ ក្នុងការ​អភិវឌ្ឍន៍​អាគារ​ខ្ពស់​រូបនេះ នឹង​សាងសង់​គំរោង​មួយ​មានឈ្មោះ KOWLOON Bay ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​កំពស់៥៩ជាន់ ស្ថិតនៅ​លើផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក​រាជធានី​ភ្នំពេញ។

គម្រោង​នេះ​គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Star City Cambodia និង World Bridge Land ។ អគារ​នេះ នឹងត្រូវ​សាងសង់​លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន ១,៥០ ហិកតា។

អគារ​នេះ នឹង​ក្លាយជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ រួមមាន ទាំង​ខុន​ដូ និង​ផ្សារ​ទំនើប។ ប៉ុន្តែ​គម្រោង​នេះ​នៅតែ​ស្ថិតនៅក្នុង​ដំណាក់កាល នៃ​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​នៅឡើយ ដែល​ពេលអនាគត​គម្រោង​នេះ អាច​នឹង​បន្ថែម​ប្រភេទ​អ​ច​នល​ទ្រព្យ​ផ្សេងទៀត។

ថ្វីបើ​គម្រោង​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ក៏ដោយ ក៏​អ្នក​អភិវឌ្ឍន៍​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការអនុម័ត​លើ​ការសាងសង់​នៃ​អគារ​នេះ។

ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​ក្រុមហ៊ុន Worldbridge Group លោក​ឧកញ៉ា​សៀ រិ​ទ្ឋ​ធ្លាប់បាន​ថ្លែងថា លោក​បាន​ស្នើសុំ​សាងសង់​គំរោង​នេះ កំពស់៦១ជាន់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ប៉ុន្តែ​ជាល​ទ្ឋ​ផល​ក្រសួង​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​លោក​សាងសង់​កំពស់៥៩ជាន់​ប៉ុណ្ណោះ ដែល​ធ្វើការ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឌី​សាញ​អាគារ​នេះ​ទាំងមូល​ឡើងវិញ ព្រមទាំង​គ្រឹះ​របស់​អាគារ​ផងដែរ។

ទាក់ទង​នឹង​គំរោង​អភិវឌ្ឍន៍​ដ៏​ធំ និង​ស្ថានភាព​ទីផ្សារ​នៅ​កម្ពុជា លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​ថ្លែងថា «ខ្ញុំ​នៅតែ​យល់ឃើញថា​គម្រោង រួមជាមួយ​តម្រូវការ​នៅតែមាន​ភាព​វិជ្ជមាន»។លោក​បន្តថា: «វា​មិនមាន​បញ្ហា​អ្វី​ទេ ដែលមាន​គម្រោង​ផ្សេងទៀត​នៅលើ​ទីផ្សារ។ ការ​ផ្តោតអារម្មណ៍​តែមួយគត់​របស់ខ្ញុំ​គឺ​ទីតាំង។

ទោះជា​យ៉ាងណា​គំរោង​នេះ​ទំនងជា​ពន្យា​ពេល​សាងសង់ ព្រោះ​ទីតាំង​នៃ​គំរោង​នេះ រួមទាំង​អាគារ​តាំង​បង្ហាញ ត្រូវបាន​រុំ​ព័​ទ្ឋ​ដោយ​របង​សង្ក​សី ហើយ​មិនមាន​សកម្មភាព​សាងសង់​អ្វី​នោះទេ។

ក្រុមហ៊ុន WorldBridge Land បាន​សាងសង់​រួចមកហើយ នូវ​គម្រោង​អភិ​វ ឌ្ឍ​ន៍សំខាន់ៗមួយចំនួន នៅក្នុង​ប្រទេស ដូចជា​គម្រោង The Bridge ដែល​សាងសង់​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដែលជា​តំបន់​មាន​សក្តានុពល​ខ្ពស់​នៅមុខ​ស្ថានទូត​អូស្ត្រាលី​ក្នុង​សង្កាត់​ទន្លេបាសាក់។

ការអភិវឌ្ឍន៍​ចម្រុះ​ទាំងនោះ រួមមាន​គម្រោង The Bridge ដែលមាន​ទាំង​ការិយាល័យ អគារ​ផ្សារ​ទំនើប និង​លំនៅដ្ឋាន។ អ្នក​អភិវឌ្ឍន៍​នៃ​អគា​នេះ​ក៏​កំពុងធ្វើការ​លើ​គម្រោង​ទី២បន្ថែមទៀត​គឺ The Peak ដែលជា​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​មួយ ដែល​នៅ​មិន​ឆ្ងាយ​ប្រហែល១០០ម៉ែត្រ​ពី​គម្រោង The Bridge៕

Source From : Property Area

 

 

 

ភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យថ្មីចំនួនពីរគឺអាផាតម៉ិន និងខុនដូបានលេចឡើងនៅក្នុងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនមួយចំនួនមិនទាន់យល់ច្បាស់ថាអាផាតម៉ិន និងខុនដូមានភាពខុសគ្នាដូចម្តេចនោះទេ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia ដែលនាំមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចសូមលើកយកចំណេះដឹងខ្លះៗ មកជម្រាបជូនមិត្តអ្នកអាន។

១/ អាផាតម៉ិន

អាផាតម៉ិន សំដៅដល់អាគារខ្ពស់ឬទាបមានច្រើនបន្ទប់ ដែលអ្នកវិនិយោគ

​សាងសង់ឡើងសម្រាប់ជួល និងមានប្រព័ន្ឋគ្រប់គ្រងច្បាស់លាស់ឬមានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជំនាញ ជាអ្នកគ្រប់គ្រងអាផាតម៉ិននោះ ដើម្បីផ្តល់សេវាកម្មឲ្យអ្នកស្នាក់នៅមានអារម្មណ៍កក់ក្តៅ និងផាសុខភាព។

អាផា​តម៉ិនមាន​បំពាក់សម្ភារៈ បរិក្ខាចាំបាច់មួយចំនួន រហូតដល់មានអាងហែលទឹក កន្លែងហាត់​ប្រាណ ស្ទីម សោណា និងហាងកាហ្វេជាដើម។

អាផាតម៉ិនមានភាពស្អាតជាង ដោយសារអ្នកវិនិយោគសាងសង់ឡើងក្នុង គោលបំណងជួលដល់អតិថិជន ហេតុនេះទើបអ្នកវិនិយោគបានគិតគូពីគុណភា ពសេវាកម្ម និងការរចនាមានភាពប្រណីត ហើយតម្លៃក៏ជួលបានខ្ពស់ជាងខុនដូផងដែរ។

អាផាតម៉ិនមានម្ចាស់តែម្នាក់ប៉ុណ្ណោះ គឺអ្នកវិនិយោគសាងសង់អាគារនោះ​សម្រាប់ជួល។

/ ខុនដូ

អាគារខុនដូ មានសណ្ឋានដូចគ្នានឹងអាផាតម៉ិន ប៉ុន្តែអ្នកវិនិយោគខុនដូសាងសង់ឡើងសម្រាប់លក់ផ្ទះ ឬបន្ទប់នៅក្នុងអាគារនោះដល់អតិថិជន ដែលគេ​និយមហៅអាគារខុនដូថា ជាអាគារបែបសហកម្មសិទ្ឋ ដោយសារខុនដូនិមួយៗ​មានម្ចាស់​ច្រើន និងប្រើប្រាស់សេវាកម្មរួម ជាការរស់នៅបែបសហគមន៍រួមមួយ។

ដោយសារសម័យកាលកាន់តែរីកចម្រើន និងការប្រកួតប្រជែងគ្នាកើនឡើង បានធ្វើឲ្យអ្នកវិនិយោគខុនដូកាន់តែមានគំនិតច្នៃប្រឌិត លើគំរោងវិនិយោគ​របស់ពួកគេ ដើម្បីទាក់ទាញអ្នកទិញខុនដូរបស់ខ្លួនផង និងដើម្បីរកប្រភពចំណូ​លបន្ថែមផង។

បច្ចុប្បន្ននេះ អ្នកវិនិយោគខ្លះបានសាងសង់ផ្សារទំនើប មានសេវាកម្មការិ​យាល័យ និងភោជនីយដ្ឋានផ្សេងៗ ដើម្បីធ្វើឲ្យគំរោងរបស់ខ្លួនកាន់តែមានភាទាក់ទាញផងដែរ៕​

Source From : Property Area

 

 

ទីតាំង​ដែល​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក Thia Boon Rong Tower​។ រូបថត ហ៊ឹន ពិសី
 

នៅ​ទីបំផុត​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Rong Twin Towers កម្ពស់​ ១៣៣ ​ជាន់​ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​ ៥ ​ហិកតា​ទល់​មុខ​សណ្ឋាគារ Naga World បាន​ផ្លាស់ប្តូរ​កម្ពស់ និង​បង្កើន​ទំហំ​ទុនវិនិយោគ​របស់ខ្លួន ខណៈ​ក្រុមហ៊ុន​កំពុង​ផ្តល់​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចាប់ផ្តើម​សាងសង់​ជញ្ជាំង​បេតុង​ទប់​ដី​ ដើម្បី​រៀបចំ​ការដ្ឋាន​ធ្វើ​គ្រឹះ​ជាន់​ក្រោម​ដី និង​បង្ការ​កុំ​ឲ្យ​មាន​ការ​បាក់​ច្រាំង​នៅពេល​ចាប់ផ្តើម​សាងសង់​។

លោក​សាស្ត្រាចារ្យ ទូស សាភឿន ជា​ប្រធាន​ក្រុម​ស្ថាបត្យករ និង​សំណង់​ប្រចាំ​ក្រុមហ៊ុន Thai Boon Rong Group ដែល​ជា​អ្នកបង្កើត​គំរូ​ប្លង់​នៃ​​អគារ Thai Boon Rong Twin Towers និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​នៃ​​គណៈស្ថាបត្យករ​កម្ពុជា និង​ជា​សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​វេស្ទើន​ផង​ដែរ​នោះ​បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​ឲ្យ​ដឹង​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ថា បច្ចុប្បន្ន​ក្រុម​វិស្វករ និង​ស្ថាបត្យករ​ខ្មែរ អាមេរិក​ និង​ចិន កំពុង​ព្យាយាម​បញ្ចប់​ការ​គូស​ប្លង់​លម្អិត​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​មួយ​នេះ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​។

លោក​បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​ក្រុម​អ្នកជំនាញ និង​ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​កម្ពស់​អគារ​នេះ​រហូត​ដល់​កម្ពស់​ ៥៦១,៧ ​ម៉ែត្រ​ដែល​ពី​មុន​មាន​ត្រឹម​តែ​ ៥២៥ ​ម៉ែត្រ និង​បង្កើន​ទុនវិនិយោគ​ពី​មុន​ត្រឹមតែ​ ២១០០ ​លាន​ដុល្លា​រហូត​ដល់​ជាង​ ៣០០០ ​លាន​ដុល្លារ​អាមេរិក​ព្រម​ទាំង​មាន​ទុនបម្រុង​ជាង​ ៣០០០ ​លាន​ដុល្លារ​ផ្សេង​ទៀត​ដើម្បី​ធ្វើឲ្យ​គម្រោង​នេះ​មាន​សេវាកម្ម​ដំណើរការ​ទៅ​មុខ​ប្រកប​ដោយ​ភាព​រស់រវើក​នៅ​ពេល​សាងសង់​រួច​។

លោក​បាន​អះអាង​ថា៖ «​ផែនការ​ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នេះ​មិន​មាន​ការប្រែប្រួល និង​រអាក់រអួល​នោះ​ទេ​។

គម្រោង​ Thai BoonRong Group នឹង​ក្លាយ​ជា​មោទនភាព​ និង​ជា​កិត្យានុភាព​សម្រាប់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​មុខមាត់​ប្រទេស​ជាតិ​ដែល​ជា​ប្រទេស​ធ្លាប់​មាន​អរិយធម៌​ខ្ពង់ខ្ពស់​»​។

លោក​បន្ត​ថា៖ «​មិនមែន​ប្រទេស​ទាំងអស់​សុទ្ធ​តែ​មាន​សមត្ថភាព​សាងសង់​អគារ​ធំ​បែប​នេះ​បាន​ទេ ជួនកាល​ពួកគេ​មាន​លុយ​តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះ​ឡើយ​»​។

លោក ទូស សាភឿន បាន​បន្ត​ថា​នា​ពេល​នេះ​យើង​កំពុង​រៀបចំ​ប្លង់​បច្ចេកទេស ព្រោះ​ការងារ​នេះ​មិន​អាច​ធ្វើ​ក្នុង​រយៈពេល​ខ្លី​បាន​ទេ ត្រូវការ​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត​។

ក្រុម​ការងារ​បច្ចេកទេស​កំពុង​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ ហើយ​ពេល​ថ្មីៗ​ក្រុមហ៊ុន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​សាងសង់​ជញ្ជាំង​ដោយ​ចាក់​បេតុង​ទប់​ដី​កម្រាស់​ ១ ​ម៉ែត្រ​ក្នុង​ជម្រៅ​ជាង​ ៣០ ​ម៉ែត្រ​ដើម្បី​កុំ​ឲ្យ​បាក់​ដី និង​ងាយ​សាងសង់​ចំណត​រថយន្ត​នៅ​ខាង​ក្រោម​ដី​ផង​ដែរ​។ បច្ចុប្បន្ន​គម្រោង​នេះ​បាន​បញ្ចប់​ការធ្វើ​តេស្ត​ដី​រួចហើយ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​មួយ​នេះ​មាន​ក្រឡា​ផ្ទៃ​សរុប​ ១,៤៧៤,៣៨៩ ​ម៉ែត្រការ៉េ​រួមបញ្ចូល​នូវ​សណ្ឋាគារ​កម្រិត​ផ្កាយ​ ៥ ចំនួន​ ៥៥៧ ​បន្ទប់ អាផាត​មិន​ប្រណីត ចំនួន​ ៤៤៨ ​បន្ទប់​សម្រាប់​អគារ​ខ្ពស់​ទាំង​ ២ ខុនដូ​ចំនួន ​១,៧៣៧ ​យូនីត​សម្រាប់​អគារ​ ៤ ​ជុំវិញ​ការិយាល័យ​លំដាប់​អន្តរជាតិ ផ្សារ​ទំនើប​ចម្រុះ ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​ជាច្រើន​កន្លែង កន្លែង​ទេសចរណ៍​គយគន់​ទេសភាព​រាជធានី​ភ្នំពេញ និង​សេវាកម្ម​កម្សាន្ត​លំដាប់​ពិភពលោក​ជាច្រើន​ទៀត​។

គម្រោង​នេះ​មាន​ចំណត​រថយន្ត​ចំនួន​ ៣៨០០ ​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ៣០០០ ​គ្រឿង​នៅ​ក្រោម​ដី​ចំនួន​ ៣ ​ជាន់​សម្រាប់​អ្នក​ចូល​មក​ប្រើប្រាស់​អគារ​នេះ​រួម​ទាំង​អ្នក​ចេញ​ចូល​នៅក្នុង​ផ្សារ​ទំនើប​នៃ​គម្រោង​នេះ​។

លោក ទូស សាភឿន បាន​បន្ត​ថា​នៅពេល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​សាងសង់​ចប់​វា​មិន​ត្រឹម​តែ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​ទាន់​មាន​ការិយាល័យ​លំដាប់​ពិភពលោក​ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មក​បើក​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​បាន​ច្រើន​នៅ​ឡើយ​ទេ​។

ទាក់ទង​នឹង​គម្រោង​របស់​ក្រុមហ៊ុន Royal Group ដែល​គ្រោង​នឹង​សាងសង់​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​នៅ​លើ​បរិវេណ​នៃ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នៅ​ជាប់​គម្រោង​នេះ​លោក​សាស្ត្រាចារ្យ ទូស សាភឿន បាន​បន្ត​ថា​ព័ត៌មាន​ដែល​ថា​អ្នក​ឧកញ៉ា គិត ម៉េង សាងសង់​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​នៅ​ជិត​នេះ​គឺ​អាច​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ព្រោះ​អ្នក​ឧកញ៉ា​មិនអាច​យក​លុយ​រាប់ពាន់​លាន​ដុល្លារ​មក​សាងសង់​អគារ​នៅ​ទីតាំង​ជាប់​គ្នា​នេះ​បាន​ទេ និង​មាន​ហេតុផល​ជាច្រើន​ទៀត​ដែល​មិន​អាច​សាងសង់​ទៅរួច​។

ទោះ​ជា​យ៉ាង​ណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ពេលវេលា​សាងសង់​ជាក់លាក់​នៅពេល​ណា​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា​ក្រុមហ៊ុន​នឹង​ជ្រើសរើស​យក​ពេលវេលា​សមស្រប​មួយ ខណៈ​ការ​សាងសង់​ជញ្ជាំង​ទប់​ដី​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Royal Group ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​លោក សេង ឡូត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន RoyalGroup ពិតជា​បាន​ដាក់​ពាក្យ​ស្នើសុំ​សាងសង់​អគារ​កម្ពស់ ​៦០០ ​ម៉ែត្រ​នៅ​ទីតាំង​សណ្ឋាគារ​កាំបូឌីយ៉ាណា មែន​។

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា ប្រសិន​ជា​ការសាងសង់​អគារ​នេះ​ទទួល​បាន​ជោគជ័យ​វា​ជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា ព្រោះ​វា​បង្ហាញ​ពី​ទំនុក​ចិត្ត​សម្រាប់​អ្នកវិនិយោគ​ក្នុង​វិស័យនេះ និង​ជាការ​បង្ហាញ​ពី​កិត្យានុភាព និង​មោទនភាព​សម្រាប់​កម្ពុជា​។

លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​ដែល​គិត​ថា​ទីក្រុង​ភ្នំពេញ​មាន​អគារ​ខ្ពស់​ និង​រីកចម្រើន លឿន​បែប​នេះ​ទេ​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​ទី​នេះ​»​។

អ្នកនាង អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​និយាយ​ថា​សម្រាប់​ទីតាំង​របស់​គម្រោង​នេះ​គឺ​ពិតជា​ល្អ​ណាស់​ព្រោះ​វា​នៅ​ជិត​មាត់ទន្លេ និង​ជា​បណ្តុំ​នៃ​អគារ​ពាណិជ្ជកម្ម​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ភាព​ជោគជ័យ​របស់​គម្រោង​មួយ​វា​មិនមែន​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ទីតាំង​នោះ​ទេ ដោយ​វា​ក៏​ត្រូវ​អាស្រ័យ​ទៅ​លើ​ការ​ឌីហ្សាញ ទំហំ​អគារ​ និង​តម្លៃ​ដាក់​លក់​ផង​ដែរ​។

អ្នកនាង​បន្ត​ថា Thai Boon Rong Twin Towers ជា​គម្រោង​ដ៏ធំ​ដូច្នេះ​ភាព​ជោគជ័យ​ទាក់ទង​នឹង​ការ​លក់​អាច​នឹង​ត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ​ជា​បន្ត​ទៀត​។

ទោះបី​ជា​យ៉ាង​ណា​នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​បញ្ជាក់​ថា៖ «​ប្រសិន​បើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​គម្រោង​នោះ​ខ្ញុំ​គិត​ថា​វា​នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ តែ​ការ​លក់​គម្រោង​ធំ​បែប​នេះ​អាច​នឹង​ចំណាយ​ពេល​យូរ​បន្តិច​»​។

ទាក់ទង​នឹង​កម្ពស់​អគារ​សាងសង់​នៅ​តំបន់​នេះ​លោក សេង ឡូត បាន​បដិសេធ​មិន​អត្ថាធិប្បាយ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សាងសង់​គម្រោង​នេះ​រួច​ហើយ​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century 21 Mekong បាន​និយាយ​ថា ការ​ដែល​គម្រោង​ដ៏ធំ​មួយ​បាន​ប្រកាស​ពី​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន ព្រម​ទាំង​មាន​ការិយាល័យ​លក់​បើក​ដំណើការ​ជា​ផ្លូវការ​តែ​មិន​ទាន់​បាន​ចាប់ផ្តើម​លក់​បែប នេះ​អាច​និយាយ​ថា​ជា​រឿង​ចម្លែក​មួយ​។

សូម​បញ្ជាក់​ថា​ អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Rong TwinTowers រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​បើក​លក់​ជា​ផ្លូវការ​នៅ​ឡើយ​៕

Source From : Property Area

 

បើទោះជា​នៅពេល​បច្ចុប្បន្ន ការវិនិយោគ​នៅលើ​វិស័យ​អចលនទ្រព្យ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងណាក៏ដោយ ក៏មាន​មនុស្ស​មួយចំនួនទៀត​នៅតែ​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​ក្នុង​ចិត្ត និង​មិន​ហ៊ាន​ចូលរួម​នៅក្នុង​ការវិនិយោគ​ដើម្បី​ទទួលបាន​ចំណេញ​នៅពេល​អនាគត​នោះឡើយ ។ ភាពស្ទាក់ស្ទើរ​ទាំងនេះ ក៏​ព្រោះ​អ្នក​ទាំងនោះ គ្មាន​ជំនឿ​ចិត្ត​ថា​នឹង​បានទទួល​ភាគលាភ​ពី​វិស័យនេះ ។ ជាការ​ចូលរួម​ជា​គំនិត និង​ផ្តល់​ជំនឿ​ចិត្ត​ដល់​លោកអ្នក​ក្នុងការ​វិនិយោគ​ក្នុង​វិស័យនេះ គេហទំព័រ Propertyarea.asia សូម​លើកយក​ចំណុច​សំខាន់​ចំនួន4មក​បង្ហាញ ដែល​ហេតុផល​បញ្ជាក់​ប្រាប់ថា ប្រសើ​ន​បើ​មានលទ្ធភាព លោកអ្នក​គួរតែ​ចូលរួម​នៅក្នុង​វិស័យនេះ ។

1- ជា​ទ្រព្យ​អសកម្ម ប៉ុន្តែ​អាចបំពេញ​តម្លៃបន្ថែម​បាន​ឡើងជារឿយៗ ៖

ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាចបំពេញ​តម្លៃ​ខ្ពស់​ឡើង​ស្ទើរ​ជា​រៀងរាល់ឆ្នាំ ហើយ​តម្លៃ​មិនអាច​ធ្លាក់ចុះ​ទៅតាម​អាយុកាល​នោះទេ មានន័យថា កាន់តែ​យូរ កាន់តែ​មានតម្លៃ​កើនឡើង ដែលជា​ទូទៅ មាន​ពេលវេលា​ច្រើនជាង5ឆ្នាំ ទើប​អាច​ឃើញ​ពី​ភាពច្បាស់លាស់​នៃ​ការ​កើន​តម្លៃ ។ ប៉ុន្តែ​ប្រសិន​អចលនទ្រព្យ​ទាំងនោះ​ស្ថិតក្នុង​ទីតាំង​ល្អ មាន​សក្តានុពល នឹង​កាន់តែ​បង្កើត​តម្លៃ​បាន​ខ្ពស់ ។ ប៉ុន្តែ​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ គឺ​អាស្រ័យ​លើ​កត្តាបរិស្ថានផ្សេងៗ ព្រមទាំង​មជ្ឈដ្ឋាន​នៃ​ការអភិវឌ្ឍ​ទីតាំង​នោះ​ផងដែរ ។ មុននឹង​សម្រេចចិត្ត​ទិញ អ្នក​គួរ​ពិចារណា​ឱ្យ​ល្អ​ថា ទីតាំង​នោះ​មាន​សក្តានុពល​នាពេល​អនាគត ឬ​អត់ ។

2-អត្រា​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ ៖

ការវិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជាការ​វិនិយោគ​មួយ​ដែលមាន​អត្រា​ខ្ពស់​ក្នុងការ​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ជាង​អត្រា​អតិផរណា ។ ការវិនិយោគ​ក្នុង​អចលនទ្រព្យ ជាទូទៅ តែង​បាន​ផល​ត្រឡប់មកវិញ ជា​មធ្យម​ប្រមាណ 5%-15%ក្នុង1ឆ្នាំ ដែល​ចាត់ទុកថា ខ្ពស់ជាង​អត្រា​អតិផរណា និង​ខ្ពស់ជាង​អត្រា​ការប្រាក់​ពី​ប្រាក់​បញ្ញើ​នៅក្នុង​ធនាគារ ។ នេះ​ជា​ហេតុផល​ចម្បង​ដែល​មនុស្ស​ជាច្រើន​ងាក​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ។

3-បង្កើត​ប្រាក់ចំណូល​បាន​ច្រើន ៖ 

ការវិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការទិញ​សម្រាប់​លក់​បន្ត ដើម្បី​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាចបង្កើត​ប្រាក់ចំណូល​បាន​ច្រើនយ៉ាង មិន​ថា​ជា​ការជួល​សម្រាប់​ស្នាក់នៅ, ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា​ប្រយោជន៍ផ្សេងៗជាដើម ត្រង់ចំណុច​នេះ​អាច​ចាត់ទុកថា ជា​ប្រាក់ចំណូល​មួយ​ដែល​អាច​ប្រមូល​មុននឹង​ធ្វើ​ការលក់​ចេញ ។ ដូច្នេះ រឿង​ដែល​វិនិយោគិន​និយម​បំផុត​ក្នុង​ការទិញ​អចលនទ្រព្យ គឺ​ការជួល​ប្រចាំខែ បន្ទាប់មក​លក់​ចេញ​ដើម្បី​ទទួល​តម្លៃ​ចំណេញ​បន្ថែម ។

4-ជា​មរតក​ដល់​កូនចៅ ៖ 

អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​ផ្ទេរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន មិន​ថា​ចំពោះ ដី លំនៅដ្ឋាន ឬ អគារ​សណ្ឋាគារ ។ល។ ដែល​ក្រៅពី​អាចជួយ​បង្កើន​ធនធាន​ច្រើន​ដល់​ខ្លួនឯង​ហើយ អ្នក​ក៏​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ទាំងនេះ​ដល់​កូនចៅ​ជំនាន់ក្រោយៗបាន​ទៀតផង ៕

Source From : Property Area

 

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS