Home

Languages

hostgator coupon code 50 off
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • zillennium

  • c21

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

JAN 21st 2019 CVEA

នៅរសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩ នៅការិយាល័យរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានរៀបចំកិច្ចពិភាក្សាទ្វេរភាគី រវាងសមាគម CVEA ដឹកនាំដោយលោក ច្រឹក សុខនីម ប្រធានសមាគម លោក ពឹង សេរី អនុប្រធានសមាគម ជាមួយក្រុមហ៊ុន Realestate.com.kh ដឹកនាំដោយ លោក TOM O'SulliVAN អគ្គនាយកនិងលោក ម៉ឹក ចិន្តា ស្ថាបនឹកក្រុមហ៊ុន ។ កិច្ចប្រជុំពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើការងារអចលនវត្ថុផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធបច្ចេកវិទ្យាផ្នែកអលនវត្ថុដល់ក្រុមហ៊ុនសមាជិក សមាជិកាសមាគម។

December 28th 2018 CVEA

សិក្ខាកាមវគ្គបណ្តុះបណ្តាលជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” ជំនាន់ទី ១ ជាងពីររយនាក់ ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីភ្នំពេញៈ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម វគ្គបណ្តុះបណ្តាល វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ជាងពីររយនាក់ ដែលបានប្រឡងជាប់ជាស្ថាពរនាពេលកន្លងមក ។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ នេះត្រូវបានសហការបណ្តុះបណ្តាលដោយ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ CVEA ។ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះត្រូវបានប្រពឹត្តទៅក្រោមអធីបតីភាព លោក រស់ ភីរុណ អគ្គនាយករង នៃអក្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ តំណាង ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា, បណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA អាណត្តិទី ៥ និង លោក ច្រឹក សុខនីម ប្រធានសមាគម CVEA ថ្មី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ, ថ្នាក់ដឹកនាំសមាគម CVEA និង តំណាងសិក្ខាកាមជាច្រើនរូបទៀត ។ គួររំលឹកផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” និង “វិជ្ជាជីវៈវាយតម្លៃ” របស់សាកលវិទ្យាល័យនេះ ត្រូវបានទទួលកាឯកភាពពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច កាលពីដើមខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ។ លោក បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” ដែលសាកលវិទ្យាល័យបាននិងកំពុងដំណើរការនេះ មានរយៈពេលបណ្តុះបណ្តាលសរុបចំនួន ៧៨ ម៉ោង មាន ៦ មុខវិជ្ជាដែលត្រូវរៀន ក្រៅពីនេះសិក្ខាកាមត្រូវចូលរួមទស្សនកិច្ចសិក្សាលើការដ្ឋានការងារជាក់ស្តែងមួយចំនួន ដូចជា សំណង់ផ្ទះល្វែង បុរី ខន់ដូ អាផាតមិន៍ ជាដើម, ដែលសហការរៀបចំដោយសាកលវិទ្យាល័យ និងសមាគម CVEA ថែមទៀតផង ។ មួយវិញទៀត ក្នុងន័យវាស់វែងពីគុណភាពនៃកម្មវិធីបណ្តុះបណ្តាល ពេលរៀនចប់សិក្ខាកាមត្រូវចូលរួមការប្រឡងបញ្ចប់ដែលរៀបចំដោយសាកលវិទ្យាល័យ និងមានការចូលរួមត្រួតពិនិត្យការប្រឡងដោយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ។ លោក រស់ ភីរុណ ជាគណៈអធីបតីនៃអង្គពិធីបានលើកឡើងថា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គមជាតិមួយ គឺជៀសមិនផុតពីការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំតាមរយៈការបង្កើតនូវធនធានមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ទាំងជំនាញរឹង និងជំនាញទន់ និយាយជារួម, និងនិយាយដោយឡែក វិស័យអចលនវត្ថុកម្ពុជា ជាវិស័យដែលឈរក្នុងលំដាប់ទី ៤ បច្ចុប្បបន្នបន្ទាប់ពីវិស័យវាយនភ័ណ្ឌុ, ពាណិជ្ជកម្ម និង ទេសចរណ៍ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ក្នុងន័យនេះ ដើម្បីកសាងនូវមូលដ្ឋានគ្រឹះរឹងមាំក្នុងការជម្រុញការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត ការកសាងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តម្រូវឱ្យតួអង្គដែលពាក់ព័ន្ធរួមមានបញ្ញត្តិករ ប្រតិបត្តករ និងស្ថាប័នសិក្សាធិការរួមសហការគ្នា, និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគទាំងក្នុងស្រុកនិងបរទេស ពិសេសក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងនិងប្រទេសក្នុងតំបន់ ។ ហេតុដូច្នេះហើយកាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានអនុញ្ញាតឱ្យសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បើកវគ្គបណ្តុះបណ្តាលលើមុខជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” និង “វិជ្ជាជីវៈវាយតម្លៃ” ដែលការបណ្តុះបណ្តាលជំនាន់ទី ១ លើជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” បានចាប់ផ្តើមកាលពីខែ សីហា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ។ ទន្ទឹមនោះ គណៈអធិបតីក៏បានបង្ហាញពីការពេញចិត្តនិងការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះកម្មវិធីបណ្តុះបណ្តាលខាងលើ តាមរយៈការមើលឃើញពីការគាំទ្រពីអ្នកប្រកបរបរពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងសាធារណជនទូទៅដែលបានចាប់អារម្មណ៍និងចុះឈ្មោះសិក្សាលើជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” ក្នុងជំនាន់ទី ១, ជំនាន់ទី ២ និងជំនាន់បន្តបន្ទាប់ទៀត បន្ថែមពីនេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមជ័យលាភីទាំងអស់ដែលបានឆ្លងកាត់ការប្រឡងនិងទទួលបានលទ្ធផលល្អប្រសើរ និង ត្រូវទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាឱកាសនោះផងដែរ ។ ក្នុងពិធីនោះដែរ ក្នុងនាមថ្នាក់ដឹកនាំកំពូលរបស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ា ចេង ខេង, លោកបណ្ឌិត គីម ហ៊ាង និង លោក ច្រឹក សុខនីម បានប្រកាសគាំទ្រពីការលើកឡើងរបស់គណៈអធិបតី ពីគុណតម្លៃនៃការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអចលនវត្ថុដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព, បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងបី ក៏បានប្រកាសពីការគាំទ្ររបស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកម្មវិធីបណ្តុះបបណ្តាលរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានអំពាវនាវឱ្យមានការចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធបន្ថែមទៀតទាំងសមាជិកសមាគម និងមិនមែនសមាជិកសមាគម ដើម្បីឱ្យប្រតិបត្តករដែលបម្រើសេវាក្នុងវិស័យមួយនេះ មានចំណេះដឹងពិតប្រាកដប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ ក្នុងការផ្តល់សេវាដល់ភាគីពាក់ព័ន្ធ ពិសេសវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានទំនុកចិត្តក្នុងការវិនិយោគក្នុងប្រទេសកម្ពុជាយើងទាំងពេលបច្ចុប្បន្ននិងអនាគត ។ មួយវិញទៀត ថ្នាក់ដឹកនាំសមាគមក៏បានស្នើឱ្យសិក្ខាកាមដែលប្រឡងជាប់ដោយជោគជ័យនិងមានសិទ្ធិស្នើសុំវិញ្ញាបនបត្របញ្ជាក់វិជ្ជាជីវៈ និង អាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការប្រកបអាជីពដោយស្របច្បាប់ទាំងនោះ ឱ្យដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និង អាជ្ញាប័ណ្ណឱ្យបានទាន់ពេលវេលាដើម្បីប្រកបអាជីពដោយស្របច្បាប់ ។ បន្ថែមពីនេះ តាមរយៈលោកបណ្ឌិតសាកលវិទ្យាធិការបានឱ្យដឹងបន្ថែមថា ទោះបីថ្ងៃនេះជាថ្ងៃបើកវគ្គបណ្តុះបណ្តាលជំនាន់ទី ២ ក៏ពិតមែន តែយ៉ាងណាសាធារណៈជនទូទៅដែលមានបំណងចង់ចុះឈ្មោះសិក្សានៅតែអាចបន្តចុះឈ្មោះបាន ព្រោះវគ្គបណ្តុះបណ្តាលជំនាញ “វិជ្ជាជីវៈអចលនវត្ថុ” ជំនាន់ទី ៣ និង “វិជ្ជាជីវៈវាយតម្លៃ” ជំនាន់ទី ១ នឹងចាប់ផ្តើមក្នុងខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះហើយ ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងការិយាល័យផ្តល់ព័ត៌មាន ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 087 803 168 ។

December 20th 2018 CVEA

នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ លោក ច្រឹក សុខនីម ប្រធានសមាគមអាណត្តិទី ៦ បានជួបភិក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកពីអគ្គនាយកដ្ឋានគោយោបាយ ដែលជាអ្នកសេដ្ឋកិច្ចវិទូ ដើម្បីធ្វើការពិភាក្សាការងារទាក់ទងនឹងម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពពីវិស័យអចលនវត្ថុនៅកម្ពុជា ក្នុងឆ្នាំ ២០១៨។

1

កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៨ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំ សន្និបាតប្រចាំឆ្នាំ ២០១៧ ចាប់ពីម៉ោង ១៤ : ០០ ដល់ម៉ោង ១៧ : ៣០ នៅសណ្ឋគារកាំបូឌីយ៉ាណា ក្រោមការអញ្ជើញចូលរួមពីលោកស្រី អ៊ុយ ចាន់និម អនុប្រធាននាយកដ្ឋានគ្រប់គ្រងអចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន តំណាងឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលសមាគម គណៈគ្រប់គ្រងសមាគម ព្រមទាំងសមាជិកសមាជិការបស់សមាគមសរុបចំនួន ៥៤ ក្រុមក្រុមហ៊ុនបានចូលរួមក្នុងអង្គសន្និបាតដែលបានប្រព្រឹត្តិទៅក្រោមរបៀបវារៈដូចខាងក្រោម៖ របៀបវារៈ 1. មតិស្វាគមន៍របស់លោក គីម ហ៊ាង ប្រធានសមាគម 2. មតិស្វាគមន៍របស់ ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានមានមតិស្វាគមន៏យ៉ាងកក់ក្តៅដល់វត្តមានរបស់គណៈធិបតីក៍ដូចជាវត្តមានរបស់សមាជិកសមាជិកាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គ សន្និបាតនៅក្នុងថ្ងៃនេះនិងបានស្នើដល់សមាជិកសមាជិកាទាំងអស់ត្រូវចូលរួមអនុម័តលើវិសោធនកម្មលក្ខន្តិកៈសមាគមលើកទី៣និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេចឲ្យកាន់តែមានភាពរីកចម្រើនមានកិត្តិនាមកាន់ល្បីល្បាញថែមទៀតផងដែរ។ 3. មតិសំណេះសំណាល និងការប្រកាសបើកអង្គសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សមាគមដោយ លោកស្រី អ៊ុយ ចាន់និមល តំណាងឯកឧត្តម ម៉ី វ៉ាន់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅដល់អង្គសន្និបាត និងបានលើកឡើងនូវមតិមួយចំនួនដូចតទៅ៖ ការប្រារព្ធធ្វើអង្គសន្និបាតនៅថ្ងៃនេះជាសមិទ្ធិផលដ៍សំខាន់មួយទៀតក្នុងការវិសោធនកម្មលក្ខន្តិកៈសមាគមលើកទី៣ និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេច ក្រោយពីការស្តាប់បទបង្ហាញពីសមិទ្ធិផលការងាររបស់សមាគមក្នុងឆ្នាំ ២០១៧ និងទិសដៅបន្តសម្រាប់ឆ្នាំ ២០១៨ និងវិសោធនកម្មលក្ខន្តិកៈសមាគមលើកទី៣ និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេចរួចមក លោកស្រី អាចវាយតម្លៃបានថា សមាគមពិតជាបានអនុវត្តនូវការងារជាច្រើន ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងវត្ថុបំណងដូចមានកំណត់ក្នុងលក្ខន្តិកៈរបស់សមាគម ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមគាំទ្រចំពោះតួនាទីរបស់សមាគមក្នុងក្របខណ្ឌនៃភាពជាដៃគូរវាងបញ្ញត្តិករ និងវិស័យឯកជន ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍន៍ នៃ វិស័យអចនវត្ថុនៅកម្ពុជា។ហើយលោកស្រី ក៍បានប្រកាសបើកអង្គសន្និបាតនាពេលនោះផងដែ។ 4. ការប្រគល់វិញ្ញាបនបត្រជូន ដល់អ្នកឧបត្ថម្ភប្រចាំឆ្នាំ 5. ប្រកាសរំសាយគណៈអធិបតី ថតរូបអនុស្សាវរីយ៍ និងដំណើការមហាសន្និបាត 6. លោក ម៉ុត វណ្ណនេត តំណាងលេខាធិការដ្ឋានរបស់សមាគមបានធ្វើបទបង្ហាញពីសមិទ្ធិផលការងារ របស់សមាគមក្នុងឆ្នាំ ២០១៧ និងទិសដៅបន្តសម្រាប់ឆ្នាំ ២០១៨ របស់សមាគម CVEA ក្នុងអាណត្តិទី៥ ឆ្នាំ២០១៦-២០១៧ដែលមានរៀបរាប់ដោយលំអិតពីសកម្មភាពដែលសមាគមបានដឹកនាំធ្វើក្នុងរយៈពេល១ឆ្នាំកន្លងមក ហើយក៏បានបង្ហាញពីចំណូល និងចំណាយរបស់សមាគម បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដល់អង្គសន្និបាតផងដែរ។ 7. បណ្ឌិត គីម ហ៊ាង ប្រធានសមាគមបានជម្រាបជូនពីកម្មវិធីសន្និបាតរបស់សមាគម ARENA ដែលសមាគម CVEA ធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន ប្តូរវេនសម្រាប់ឆ្នាំ ២០១៨ ដែលរៀបរាប់ដោយលំអិតពី សមាគម ARENA នឹងកម្ពុជាត្រូវទទួលភ្ងៀវជាតិ និងបរទេសប្រមាណជិត ៥០០នាក់ ហើយលោកបានលើកឡើងពីការចំនាយ។ 8. លោក ម៉ុត វណ្ណនេត តំណាងលេខាធិការដ្ឋានរបស់សមាគមបានបទបង្ហាញពីវិសោធនកម្មលក្ខន្តិកៈ សមាគមលើកទី៣និងដាក់ជូនអង្គសន្និបាតពិនិត្យសម្រេចដែលមានរៀបរាប់ដោយលំអិតពីលក្ខន្តិកៈរបស់សមាគម និងបទពិសោធន៍កន្លងមក ដែលសមាគមបានជួនប្រទះ ដល់អង្គសន្និបាតពិនិត្យ និងសម្រេច។ អង្គសន្និបាតបានបោះឆ្នោតគាំទ្រទាំងស្រុងនូវលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មលើកទី៣ ក្រោមសម្លេងគាំទ្រ ៥២ សម្លេងនៃចំនួនសមាជិកពេញសិទ្ធិដែលមានវត្តមានក្នុងអង្គសន្និបាតទាំងមូល។ 9. ក្រោយពីអង្គសន្និបាតបានអនុម័តលក្ខន្តិកៈដោយរលួនមក ឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកជិការបស់សមាគម និងគាំទ្រលើវិសោធនកម្មលក្ខន្តិកៈ សមាគមលើកទី៣ រួចប្រកាសបិទកម្មវិធី។ អង្គសន្និបាតបានបញ្ចប់នៅម៉ោង ១៧ និង ៣០ នាទីក្រោមបិរយាកាសរីករាយស្និទ្ធស្នាលក្រៃលែង។
3
3
3
3
3
3
3
3
3
3
3
3
3
3
3
3
3

1

កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ០៩:០០ព្រឹក ដល់ម៉ោង ១២:០៥រសៀល នៅសាលប្រជុំជាន់ផ្ទាល់ដី អគារ " ឃ" នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តបតាមការអញ្ជើញរបស់ក្រសួង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានិងតំណាងក្រុមហ៊ុនជាសមាជិកសមាគមដែលមានអាជ្ញាបណ្ណប្រកបអាជីវកម្មសេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុពីក្រសួងសេដ្ឋកិច្ចមួយចំនួនបានចូលរួមអង្គសិក្ខាសាលាប្រជុំ និងពិភាក្សាយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«ការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ» ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ On November 27, 2017 from 9:00am to 12:05pm at Ground floor Meeting Room " ឃ" Cabinet of the Ministry of Economy and Finance (MEF) and with invited by the Ministry, Cambodian Valuers and Estate Agents Association(CVEA) and some of CVEA members who have licensed of Valuation and Estate Agents services attended workshop meeting and with discussion on drafted of business management on valuation and estate services that organized by the Ministry Of Economy and Finance.
3
3
3
3

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS