Home

Languages

hostgator coupon code 50 off
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • THE SEAGATE SUITE

  • THE SEAGATE SUITE

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

Sat, 01 Frebuary 2015 អត្ថបទ​ដោយ ហ៊ីន ពិសី

2

ខណៈ​អចលនទ្រព្យ​នៅ​តំបន់​បឹងកេងកង​១ មាន​តម្លៃ​កាន់តែ​ថ្លៃ និង​ពិបាក​ស្វែងរក​ទីតាំង​ទំនេរ​នោះ បាន​ធ្វើឲ្យ​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​ជាច្រើន​ងាក​ទៅ​ចាប់​អារម្មណ៍​នៅ​តំបន់​បឹងព្រលឹត​វិញ​។

បច្ចុប្បន្ន​សង្កាត់​បឹងព្រលឹត​ត្រូវ​បាន​គេ​ដឹង​ថា ជា​តំបន់​មួយ​ដែល​មាន​សក្តានុពល​ខ្លាំង​សម្រាប់​ទីផ្សារ​អាផាតមិន ព្រោះ​ទី​នោះ​មាន​មនុស្ស​រស់នៅ​ច្រើន ស្ថានភាព​ដីខ្ពស់ នៅ​ចំ​ចំណុច​ប្រសព្វ​នៃ​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះសីហនុ ព្រមទាំង​នៅ​ជិត​ផ្សារ​អូឫស្សី ផ្សារអូឡាំពិក និង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ផង​ដែរ​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century 21 VTrust បាន​និយាយ​ថា បឹងព្រលឹត បាន​ក្លាយ​ជា​កន្លែង​ដែល​មាន​សក្កានុពល​ខ្លាំង​លើ​ផ្នែក​អចលនទ្រព្យ​លំដាប់​ទី​២ នៅក្នុង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​តំបន់​បឹងកេងកង​១ ខណៈ​ដី​នៅ​តំបន់​បឹងកេងកង​១ នា​ពេល​នេះ​អាច​មាន​តម្លៃ​រហូត​ដល់​ជាង​៧០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ។ នៅ​តំបន់​បឹងព្រលឹត នា​ពេល​នេះ​មាន​សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​កំពុង​លេច​រូបរាង​ជា​បន្តបន្ទាប់ ពិសេស​សំណង់​អាផាតមិន​។ លោក​បាន​បន្ត​ថា មាន​អាផាតមិន​ជាច្រើន ត្រវ​បាន​សាងសង់​នៅ​ទី​នោះ ព្រោះ​ទីនោះ​នៅ​ជិត​តំបន់​បឹងកេងកង​១ ជា​តំបន់​មាន​អចលនទ្រព្យ​ថ្លៃ​ជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​ថ្លែង​ថា​៖ «​បឹងព្រលឹត​ជា​កន្លែង​ដែល​មាន​គម្រោង​សាងសង់​អាផាតមិន​ច្រើន ព្រោះ​មាន​អតិថិជន​ជាច្រើន​ចូលចិត្ត​ទៅ​ស្វែងរក​កន្លែង​ស្នាក់​នៅក្នុង​តំបន់​បឹងព្រលឹត ដោយសារ​តម្លៃ​ជួល​នៅ​ទីនោះ​ថោក​ជាង​នៅ​តំបន់​បឹងកេងកង​១ ហើយ​ទី​នោះ​មិន​លិច​ទឹក​ទេ​។ ជាក់ស្តែង​អាផាតមិន​ជួល​របស់​ក្រុមហ៊ុន វីត្រាស់ ដែល​មាន​ទីតាំង​នៅក្នុង​សង្កាត់​បឹងព្រលឹត​មាន​អត្រា​ប្រើប្រាស់​រហូត​ដល់​៩៥​ភាគរយ​»។

អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​នេះ​ដី​នៅ​តំបន់​បឹងព្រលឹត​មាន​តម្លៃ​ចាប់ពី​ជាង​២០០០​រហូត​ដល់​ជិត​៤០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​។ លោក​បាន​លើក​ឡើង​ថា៖​«​ចាប់​តាំងពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៤ មក​ម្ចាស់​អចលនទ្រព្យ​នៅ​តំបន់​បឹងព្រលឹត​ចាប់ផ្តើម​ដំឡើង​តម្លៃ​អចលនទ្រព្យ​របស់​គេ​យ៉ាងច្រើន ដោយ​កន្លែង​ខ្លះ​បាន​ដំឡើង​ថ្លៃ​រហូត​ដល់​៤០​ភាគរយ​»។

លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ វីអឹមស៊ី បាន​ថ្លែង​ថា ដី​នៅ​សង្កាត់​បឹងព្រលឹត ពិតជា​មាន​សក្តានុពល ព្រោះ​វា​ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​ទៀត​ផង។

ស្ថានភាព​ដី​ទី​នោះ​មាន​កម្ពស់​ខ្ពស់​មិន​សូវ​មាន​បញ្ហា​ទឹកលិច​ទេ ជាពិសេស​នៅ​ទី​នោះ​មាន​ទីតាំង​នៅ​ជិត​ផ្សារ​ធំៗ​ចំនួន ២ គឺ​ផ្សារអូរឫស្សី និង​ផ្សារ​អូឡាំពិក។ លោក​ប្រាប់​ទៀត​ថា ដី​នៅ​តំបន់​ខាង​ក្នុង​សង្កាត់​បឹងព្រលឹត អាច​មាន​តម្លៃ​ចាប់ពី ២០០០-៣០០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ។

លោក​អះអាង​ថា៖ «ដី និង​អចលនទ្រព្យ​នៅ​បឹងព្រលឹត នា​ពេល​នេះ​មាន​តម្លៃ​មិន​ចាញ់​តំបន់​បឹងកេងកង​១​ទេ បើ​ទោះបី​ជា​នៅ​ទី​នោះ​គេ​ពិបាក​រក​ដី​ដែល​មាន​ទំហំ​ធំ​ក៏ដោយ»។ លោក​បន្ត​ថា៖ «នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ខ្ញុំ​គិតថា អចលនទ្រព្យ​នៅ​សង្កាត់​បឹងព្រលឹត នឹង​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​»។

របាយការណ៍​សិក្សា​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​ក្រុម ស៊ីអិល រៀលធី ដែល​ទើប​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ដី​នៅក្នុង​សង្កាត់​បឹងព្រលឹត តាម​មណ្តោយ​ផ្លូវ​ធំ​មាន​តម្លៃ​ចន្លោះ​ពី​៣៦០០-៤៦០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ខណៈ​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី​២៥០០-៣៥០០​ដុល្លារ​៕

 

Source From: Khmer Post   (  31 January 2015 ) 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS